CamNews

រថយន្ត 

ក្រុមហ៊ុនរថយន្ត ROLLS-ROYCEMOTOR CARS PHNOM PENH នឹងបើកអគារតាំង បង្ហាញ​រថយន្ត នៅខែមីនា ឆ្នាំ ២០១៥

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh នឹងបើកសម្ពោធអគារ តាំងបង្ហាញថ្មី ស្រឡាង សម្រាប់ម៉ាកយីហោ រថយន្ត Rolls-Royceរបស់ខ្លួន នៅកណ្ដាលទីក្រុងភ្នំពេញ នាខែក្រោយនេះហើយ បន្ទាប់ពីបាន តែងតាំងក្រុមហ៊ុន HGB Group Co., Ltdជាភ្នាក់ងារ ចែកចាយរថយន្ត Rolls-Royce ប្រចាំប្រទេសកម្ពុជា កាលពីខែមិថុនា ២០១៤ កន្លងមក ។

បន្ថែមពីលើការបើកសម្ពោធអគារ តាំងបង្ហាញថ្មីរបស់ខ្លួន ប្រចាំរាជធានីភ្នំពេញ ក្រុមហ៊ុន Rolls-Royce ក៏នឹងបង្ហាញរថយន្ត Rolls-Royceម៉ូដែល Ghost Series II ដ៏ថ្មីស្រឡាងរបស់ខ្លួន នៅក្នុងកម្មវិធី ជាមួយគ្នានោះដែរ។

នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន HGB Group Co., Ltdលោក Temmy Wiradjaja បានថ្លែងថា អគារតាំងបង្ហាញថ្មី របស់ក្រុមហ៊ុន Rolls-Royce នៅរាជធានីភ្នំពេញ នឹងផ្តល់ជូននូវការបំរើសេវាអតិថិជន ការយកចិត្តទុកដាក់ និងគុណភាពលំដាប់ខ្ពស់ ដូចជាអាគារតាំងបង្ហាញ នៅក្នុងទីក្រុងធំៗផ្សេងទៀត នៅលើពិភពលោកដែរ។ “យើងព្យាយាម ផ្តល់ជូនអតិថិជនរបស់យើង នូវបទពិសោធប្រសើរបំផុត ដែលអាចធ្វើបាន។”

នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Rolls-Royce Motor Cars ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Sven Ritter បានថ្លែងថា “ខ្ញុំមានក្តីរីករាយចំពោះ ការបើកសម្ពោធ អគារដ៏ទំនើប សម្រាប់តាំងលក់រថយន្តនិងផ្ដល់សេវាថែទាំ នៅខែក្រោយ នៅក្នុងរាជធានី ដ៏មមាញឹកមួយនេះ “។

លោកបន្តថា “អគារតាំងបង្ហាញរថយន្តនេះ នឹងជួយពង្រឹងការឈរជើង របស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាម៉ាកយីហោ រថយន្តមហាប្រណីត សម្រាប់សហគ្រិនដ៏ជោគជ័យ និងជាម៉ាកយីហោ ឈានមុខគេ នៅក្នុងឧស្សាហកម្ម រថយន្តប្រចាំកម្ពុជា” ។

អគារតាំងបង្ហាញរបស់ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh គឺមានទីតាំងស្ថិតនៅអគារ ៣៧-៣៩ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ ០៧ មករា រាជធានីភ្នំពេញ។ ចំណែកឯទីតាំងផ្ដល់សេវាថែទាំ នឹងស្ថិតនៅឯអគារលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនាមជាក្រុមហ៊ុនចែកចាយ រថយន្តឈានមុខគេ នៅកម្ពុជា ក្រុមហ៊ុន HGB Group Co., Ltd ផ្ដោតជាសំខាន់លើការនាំចូល នូវផលិតផលយានយន្ត ដែលមានគុណភាពខ្ពស់ មកកាន់ទីផ្សារកម្ពុជា ដោយមានផ្ដល់ជូននូវសេវាថែទាំ រថយន្តយ៉ាងល្អឥតខ្ចោះ ។ នៅក្រុមហ៊ុន HGB Group Co., Ltdសេចក្តីពេញចិត្ត របស់អតិថិជន គឺជាអាទិភាពចម្បង ទីមួយរបស់ក្រុមហ៊ុន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Vehicle ROLLS-ROYCEMOTOR CARS PHNOM PENH