CamNews

ព័ត៌មានអន្តរជាតិ 

សេតវិមាន​អាម៉េរិក បញ្ជាឲ្យចាប់ផ្តើម​រំលាយ​រដ្ឋាភិបាល

វ៉ាស៊ីនតោន៖ ការិយាល័យចាត់ចែង និងថវិការបស់សេតវិមានអាម៉េរិក កាលពីយប់ថ្ងៃចន្ទ ទី៣០
ខែកញ្ញា បានបញ្ជាឲ្យទីភ្នាក់ងារទាំងអស់ របស់សហព័ន្ធ ចាប់ផ្តើមតាមគម្រោងទាំងឡាយ ដែល
ត្រូវរំលាយរដ្ឋាភិបាល ដោយសារតែមិនមានការឯកភាពគ្នា រវាងភាគីទាំងពីរ នៅក្នុងការអនុម័ត
កញ្ចប់ប្រាក់ជំនួយនោះ។

លោកស្រី ស៊ីលវា ប៊ឺវែល នាយកនៃការិយាល័យចាត់ចែង និងថវិការបស់សេតវិមានអាម៉េរិក បាន
និយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនថា “យើងមិនមានការចង្អុលបង្ហាញឲ្យបាន ច្បាស់លាស់
ណាមួយ ថាសភា នឹងអនុញ្ញាតទាន់ពេលវេលា សម្រាប់លោកប្រធានាធិបតី ក្នុង ការចុះហត្ថលេខា
ដើម្បីបន្តស្វែងរកដំណោះស្រាយ ឲ្យបានមុនថ្ងៃផុតកំណត់ស្អែកនេះ គឺ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ
២០១៣ នោះទេ។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារទាំងឡាយ គួរតែប្រតិបត្តិតាមផែនការ សម្រាប់ការរំលាយនេះ ដោយ
សារតែការមិនយោគយល់គ្នា។”

លោកស្រី ប៊ឺវែល បានបន្តទៀតថា “យើងបានអំពាវនាវឲ្យសភា ដោះស្រាយជាបន្ទាន់នូវដំណោះ
ស្រាយ ដើម្បីផ្តល់ជាពេលវេលាបន្ថែមទៀត ដើម្បីឲ្យយើងសម្រេចបាននូវកញ្ចប់ថវិកា សម្រាប់ឆ្នាំ
បន្ទាប់ទៅមុខទៀត ហើយក៏ដើម្បីបន្តនូវការបម្រើសេវាសាធារណដែលចាំបាច់ ព្រមទាំងកម្មវិធី
នានា ជាច្រើនទៀត ដែលនឹងត្រូវទទួលរងផលប៉ះពាល់ដោយសារតែការ មិនឯកភាពគ្នាពេលនេះ
ដែរ។”

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយក្នុងរយៈពេល ១៧ឆ្នាំកន្លងទៅនេះដែល សហរដ្ឋ
អាម៉េរិក មានការរំលាយរដ្ឋាភិបាល។ ការរំលាយរដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីឆ្នាំ ១៩៩៦
នោះ គឺបានកើតឡើងដោយសារតែ ការប្រឈមមុខដាក់គ្នារវាងរដ្ឋបាលរបស់ បក្សប្រជាធិបតេយ្យ
ដឹកនាំដោយលោក ប៊ីល គ្លីនតុន ជាមួយនឹងគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភានៅពេល
នោះ គឺលើបញ្ហាអនុម័ត កញ្ចប់ថវិកាជាតិដូចគ្នានេះ៕

Looking Today

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ