CamNews

កីឡាអន្តរជាតិ 

អស្ចារ្យ ២ គ្រាប់របស់ Wayne Rooney ធ្វើឲ្យអង់គ្លេស ផ្ដាច់ដង្ហើម ស្កត់លែន (មានវីដេអូ)

ព័ត៌មានកីឡា៖ ស្របគ្នានឹងថ្ងៃប្រកួត​ក្នុងឱកាសមិត្ដភាពអន្ដរជាតិ អង់គ្លេសបានប៉ះជាមួួយ ស្កត់លែន ក៏បង្ហាញពីលទ្ធផលជោគជ័យរបស់ អង់គ្លេស ស៊ី ស្កត់លែន ៣​ទល់នឹង ១ ។

ស្ថិតក្រោមការដឹកនាំរបស់លោក Roy Hodgson បានជម្រុញឲ្យក្រុមមានការខិតខំតស៊ូ រហូតបានទទួលជោគជ័យលើដៃគូរប្រកួត គឺស្កត់លែន ។​ ជើងលេងរបស់អង់គ្លេស តាមការសង្កេតមើលឃើញរបស់​អ្នកគាំ​ទ្រពេលនេាះ ពិតជាមានប្រៀបលើគូរប្រកួតជាខ្លាំង ជាពិសេស ចាប់តាំងពីការចូលលេងក្នុងនាទីដំបូង មកម្ល៉េះ ដែលអង់គ្លេសបាននាំមុខ​ ១ គ្រាប់ដោយកីឡាករ Oxlade-Chamberlain​ នៅនាទីទី ៣២ ហើយក្រោយ​មកទៀត នៅនាទីទី ៤៧ អង់គ្លេស​បានចាប់យក ១ គ្រាប់បន្ថែម​ដោយកីឡាករ Wayne Rooney ។ រហូតមកដល់មកដល់នា​ទីទី ៨៣ អង់គ្លេសត្រូវ ស្កត់លែន ឆ្មក់បានមួយគ្រាប់វិញ ដោយកីឡាករ Robertson​ ប៉ុន្ដែមិនេះជាថ្វីឡើយ ដោយអង់គ្លេសសងវិញមួយគ្រាប់ពីលើទៀត នៅនាទីទី ៨៥ ដោយកីឡាករ Wayne Rooney ដដែល ។ ការលេងរបស់អង់គ្លេសនៅពេលនេះ មានភាពរីចម្រើនច្រើនជាងរាល់ដង ជាពិសេស ការរៀបចំជើង មានភាពស៊ីគ្នា ។

ស្របពេលលទ្ធផលបានបង្ហាញយ៉ាងល្អប្រសើរដូច្នោះ មានការពាក្យសម្ដីខ្លះបានលើកឡើងថា ការលោក​ Roy Hodgson បានថតចម្លង នៃការរៀបចំក្បួនដឹកនាំតាម ប្រធានក្រុម Chelsea  ប៉ុន្ដែមិនជាថ្វីឡើយ សំខាន់​ឲ្យតែក្រុមទទួលបានជោគជ័យជាការល្អហើយ។ 

អាន៖ Gary Cahill និយាយថា ជា​រឿង​មួយ​ល្អ​បំផុត​ ដែល ការដឹកនាំក្រុមជម្រើស​ជាតិ អង់គ្លេស រៀនសូត្រ ពី Chelsea 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី , Mirror  


Tags: Sport News scotland vs english Friendly