តាមតែ យើងបានដឹង រួចមក ហើយថា Barcelona បានចំណាយ ៥៧ លានអឺរ៉ូ ដើម្បីទិញយក កីឡាករ Neymar របស់ប្រេស៊ីល ពីក្រុម Santos ។ តែថ្មីៗនេះ យោងទៅតាម កាសែត អេស្ប៉ាញ El Mundo Deportivo បានអោយ ដឹងថា តំលៃនៃការ ផ្ទេររបស់ Neymar ថ្លៃជាង ៥៧ លានអឺរ៉ូ ទៅទៀត ។
កាសែត El Mundo Deportivo បានចុះ ផ្សាយថា ក្រុមការងារ របស់ខ្លួន បានរកឃើញ ឯកសារដែល ទាក់ទងនឹងការទិញ Neymar ។ តំលៃសរុប ដែលអាចទិញ Neymar បានគឺ ៩៥ លានអឺរ៉ូ ដែលតំលៃ នេះត្រូវបាន ចំណាយលើ លក្ខខណ្ឌជាច្រើន ដើម្បីបាន Neymar មកលេង ដែល មានដូច ខាងក្រោម ៖
-៤០ លានអឺរ៉ូ សំរាប់គ្រួសារ Neymar
-១៧ លានអឺរ៉ូ សំរាប់ក្រុម Santos
-៧,៩ លានអឺរ៉ូ សំរាប់សិទ្ធិ ទិញយកកីឡាករ វ័យក្មេង ៣ នាក់របស់ Santos ទៅថ្ងៃអនាគត
-៩ លានអឺរ៉ូ ជាថ្លៃលេង បាល់ប្រកួត មិត្តភាព រវាងក្រុម ទាំង ២
-៨,៥ លានអឺរ៉ូ កុំមីស្យុង សំរាប់ រៀមច្បង Neymar
-២,៦ លានអឺរ៉ូ សំរាប់អ្នក រត់ការ
-១០ លានអឺរ៉ូ ជា Bonus នៃការចុះកុងត្រា
ប្រាក់ដែល Barcelona បានចំណាយ ទាំងនោះគឺ សុទ្ធសឹងតែ ជាលក្ខខណ្ឌ ដើម្បីអាច ទិញយក Neymar មកលេងបាន ដែលលក្ខខណ្ឌ ទាំងនោះគឺ ធ្វើឡើង ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៣ ។ ប្រសិនបើ រឿង នេះជាការ ពិតនោះ Neymar នឹងក្លាយជា កីឡាករដែល ថ្លៃជាងគេ ក្នុងប្រវត្តិសាស្ត្រ ព្រោះ Ronaldo ទិញក្នុងតំលៃ ៩៤ លាន និង Gareth Bale ក្នុងតំលៃ ៩១ លានអឺរ៉ូ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ givemesport