CamNews

មិនគួរឲ្យជឿ 

ពិតឬ ដែលថា ថតរូបមួយសន្លឹកសោះ ប្រមាញ់ជាប់ខ្មោច ទៅវិញ?

ចម្លែកៗ ៖ ជាការពិត មន្ទិលសង្ស័យនៅតែបន្តមាន ​​ ថាតើវាជាការពិត  ឬក៏យ៉ាងណា បន្ទាប់
ពីបានប្រទះឃើញរូបខ្មោចព្រាលៗ​ នៅក្នុងសន្លឹករូបថតមួយសន្លឹក នេះបើតាមការដកស្រង់
អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ។

មិនត្រឹមតែមានការភ្ញាក់ផ្អើល ក្នុងប្រព័ន្ធអ៊ិនធើណេតនោះទេ​ តែសាមីខ្លួនដែលជាអ្នកថតរូប
ខ្លួនឯងនោះ ក៏មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំងផងដែរ ។  ដោយឡែក​  បើតាម
ប្រភពសារព័ត៌មានដដែល  បន្ថែមថា  រូបថតមួយសន្លឹកនេះ   ថតនៅក្នុងតំបន់   Punggol
ប្រទេសសឹង្ហបុរី។

យ៉ាងណាមិញ     មកដល់ពេលនេះ  មិនទាន់មានប្រភពណាមួយ  បញ្ជាក់ច្បាស់នៅឡើយ
នោះទេ ថាតើវាជាការពិត ឬក៏យ៉ាងណា?   តែបើតាមការលើកឡើង  របស់មតិសាធារណៈ
ជនអោយដឹងថា វាមិនមែនជាការពិតអ្វីនោះទេ តែវាទំនងជាការកាត់ ត ទៅវិញនោះទេ ៕

ដោយ ៖ ពិសី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic