ជប៉ុន៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ ផ្នែកជីសាស្រ្ដចំរុះនៃសាកលវិទ្យាល័យក្រុងតូ
ក្បូ កាលពីពេលថ្មីៗនេះថា នៅឯក្នុងដែនសមុទ្រដ៏ជ្រៅឯណ្ណោះវិញ ក្រុមអ្នកស្រាវជ្រាវបាន
រកឃើញសត្វត្រីចម្លែកៗប្រមានជា ពីរ ឬបីប្រភេទផ្សេងគ្នា។
លោក Satoshi Tada ក្រុមអ្នកស្រាវជា្រវបានអោយដឹងថា សត្វត្រីដែលរស់នៅក្នុងដែនសមុ
ទ្រជ្រៅជាងគេ និងមានខ្លួនប្លែកជាងគេ គឺត្រី Ice fish ។ ត្រីមួយចំនួនទៀតដែលមិនស្គាល់
ឈ្មោះ ក៏ត្រូវបានក្រុមអ្នកស្រាវជា្រវ ធ្វើការសិក្សាទៅលើផងដែរ ដែលត្រីនោះភាគច្រើន គឺ
ត្រូវបានគេរកឃើញ នៅឯមហាសមុទ្រអង់តាក់ទិចឯណ្ណោះ។
លោក Tada បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ និងខិតខំធ្វើការ
ស្រាវជ្រាវបន្ដទៀត ដើម្បីអោយមនុស្សបានដឹងថា ក្នុងលោកយើងនេះ គឺនូវមានសត្វចម្លែក
ៗ ជាច្រើនដែលរស់នៅក្នុងដែនសមុទ្រ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail