អ្នកនេសាទជនជាតិ Scotland ឈ្មោះ Andrew Leaper បានរកឃើញសំបុត្រនៅក្នុងដបត្រូវ
បានគេបោះទៅក្នុងសមុទ្រ កាលពី៩៨ឆ្នាំមុន។
ប្រភពព័ត៌មានបានអោយដឹងថា នៅពេលកំពុងនេសាទនៅលើសមុទ្រ Andrew Leaper អ្នក
នេសាទជនជាតិ Scotland បានប្រទះឃើញដបមួយជាប់នៅក្នុងសំណាញ់របស់ខ្លួន ខណៈ
ដែលកំពុងនេសាទត្រីនៅឆ្នេរសមុទ្រ Scotland ភាគខាងជើង។ នៅក្នុងដបនោះ មានផ្ទុក
សំបុត្រចាស់មួយផងដែរ។
អ្នកតំណាង Guinness បានអោយដឹងថា នេះគឺជាសំបុត្រមួយក្នុងដបដែលមានអាយុកាល
ច្រើនជាងគេក្នុងពិភពលោក។ គួររំលឹកថា សំបុតក្នុងដបដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជី
Guinness មុននេះ គឺមានអាយុកាល ៩៣ឆ្នាំ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14