CamNews

ប្លែកៗ 

អស្ចារ្យ! បើក​ឧទ្ធម្ភាគចក្រ គាស់​គម្រប​ស្រា​បៀរ

ការរក្សា​លំនឹង​នៅពេល​បើក​ឧទ្ធម្ភាគចក្រ គឺជា​ការលំបាក ប៉ុន្ដែ​ក្រុម​អ្នកបើកបរ​ចិន បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ដើម្បី​បើក​គម្រប​ស្រា​បៀរ នៅក្នុង​ការប្រកួត​ពាន​រង្វាន់​ខាង​បើក​ឧទ្ធម្ភាគចក្រ ឆ្នាំ ២០១។

CBS បានឱ្យដឹងថា នេះ​គឺជា​វគ្គ​ចុងក្រោយ​នៃ​ការប្រកួត​បើកបរ​ឧទ្ធម្ភាគចក្រ ឆ្នាំ ២០១៣ ដែលមាន​រយៈពេល ៣ថ្ងៃ និង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ខែត្រ Shandong ប្រទេស​ចិន។ ការប្រកួត​នេះ បាន​បញ្ចប់​​កាល​ពី​ថ្ងៃទី ២៨តុលា កន្លងទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកបើកបរ​យន្ដ​ចំនួន ២០​នាក់។ ក្នុងការ​ប្រកួត​នេះ ពួកគេ​ត្រូវ​ចូលរួម​ប្រ​ជែក​ក្នុង​វិញ្ញាសារ​ចំនួន ៦ ដើម្បី​បង្ហាញ​អំពី​សមត្ថ​ភាព​បញ្ជា​យន្ដហោះ។

ក្នុង​វគ្គ​ចុងក្រោយ ដប​ស្រា​បៀរ​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់។ ដប​ស្រា​បៀរ ត្រូវ​បានដាក់​នៅជាប់​នឹង​បង្គោល​ដែលមាន​កម្ពស់ ២ម៉ែត្រ ធៀប​នឹង​ដី។ អ្នកបើកបរ ត្រូវ​ប្រើប្រាស់​ឧបករណ៍​បើក​គម្រប​ដប​ដែល​ត្រូវបាន​ភ្ជាប់​នៅលើ​ឧទ្ធម្ភាគចក្រ ដើម្បី​គាស់​បើក​គម្រប​ស្រា​បៀរ ចំនួន ៥ ក្នុង​រយៈពេល ៨នាទី ហើយ​ដប​ស្រា​បៀរ​និមួយៗមានតម្លៃ ៤០ពិន្ទុ។

Wang Xuefei ដែលជា​បេក្ខជន​ប្រកួត​បើកបរ​យន្ដហោះ​ម្នាក់ បានឱ្យដឹងថា ៖ “ការប្រកួត​នេះ គឺមាន​បំណង​ត្រួតពិនិត្យ​សមត្ថភាព​បញ្ជា​ឧទ្ធម្ភាគចក្រ របស់​អ្នកបើកបរ។ យើង​ត្រូវ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ឧបករណ៍​គាស់​គម្រប​ដប មក​ជិត​គោលដៅ​បំផុត តាម​ដែល​អាច​ធ្វើបាន។

នៅ​ទីបញ្ចប់ ជ័យជំនះ បាន​ទៅលើ Zhang Zhiqiang អ្នកបើកបរ​យន្ដហោះ មកពី​ក្រុង Anyang ខែត្រ Henan ដោយ​ទទួលបាន ១២០ពិន្ទុ បន្ទាប់ពី​បើក​គម្រប​ដប​ស្រា​បៀរ បាន​ចំនួន​បី ក្នុង​រយៈពេល​អនុញ្ញាត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

គ្រួសារ Beckham ក្លែងក្លាយ ធ្វើ​ឱ្យ​ផ្អើលក្រុង London ពេលបង្ហាញខ្លួន តាមដងផ្លូវ

កោះអណ្ដែតរបស់កុលសម្ព័ន្ធ សេរី នៅប្រទេស Peru

លែងលះគ្នា ព្រោះតែសម្លេងជួង របស់វិហារនៅក្បែរផ្ទះ (មាន​វីដេអូ)

 


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube
 
 
 


Tags: Helicopter Opens Bottle Opens Bottle Beer China