ក្នុងម៉ោងហាត់តែងសេចក្តី អ្នកគ្រូប្រាប់សិស្សអោយសរសេរពីកម្រងរៀងៗខ្លួន ក្រោមប្រធានបទ
"តើត្រូវធ្វើអ្វី  នៅពេលមានប្រាក់មួយលានដុល្លា?"។ សិស្សក្នុងថ្នាក់  អោនសរសេរគ្រប់ៗគ្នា វៀរ
លែងតែសិស្សឈ្មោះសុខ អត់សរសេរអ្វីទាំងអស់មិនតែប៉ុណ្ណោះថែមទាំងកេះកៀវប្រឡែងរំខាន
គេទៀត ។
មួយម៉ោងកន្លងផុត   អ្នកគ្រូដើរប្រមូល   អត្ថបទតែងសេចក្តីរបស់សិស្ស។  ពេលនោះ សុខហុច
ក្រដាសសមួយសន្លឹកជូនអ្នកគ្រូជាមួយកាយវិការធម្មតាដូចជាអត់មានរឿងអី កើតឡើងសោះ។
 អ្នកគ្រូសម្តែងអាការៈមិនសប្បាយចិត្ត បើកភ្នែកធំៗសួរ៖ 
អ្នកគ្រូ៖ នែ! បានសេចក្តីថាម៉េចហ្នឹងសុខ។ គេឯងទៀតម្នាក់ៗសរសេរយ៉ាងតិច១ទំព័រខ្លះរហូត
ដល់ ២ទៅ៣ទំព័រ ចុះប្អូនឯងម៉េចអត់មានសរសេរមួយអក្សរណាអ៊ីចឹង? 
សុខ៖ ខ្ញុំអត់មានគម្រោងផង តើអោយខ្ញុំសរសេរពីអីទៅ? បើខ្ញុំមានមួយលានដុល្លារមែន ខ្ញុំដេក
ស៊ីទាល់តែអស់ , ចាំដល់អស់លុយសិនសឹមគិតទៀត ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke