CamNews

កំសាន្ត 

សោម ស្រីនាថ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​និស្សិ​តពេទ្យ​ធ្មេញ

ភ្នំពេញ៖ តារាសម្ដែងនិងតារាម៉ូដប្រចាំក្រុម Cambodia Super Model ដ៏ស្រស់សោភា កញ្ញា សោម ស្រីនាថ ជារឿយ ៗ នាងតែងតែបដិសេធន៍ រឿងរ៉ាវស្នេហាថា នាងមិនដែលគិតគូ ចង់មានស្នេហាឡើយ ព្រោះចង់យកពេលសន្សំភាព ល្បីល្បាញជាមុនសិន ស្របពេលនាងបានទទួលការងារយ៉ាងច្រើន ពីសិល្បៈរួមមានចម្រៀង សម្ដែង និងដើរម៉ូដ ។ ប៉ុន្តែថ្មីៗនេះ សោម ស្រីនាថ ស្រាប់តែមានពាក្យចចាម អារ៉ាមយ៉ាងរសើបថា នាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍និស្សិត ពេទ្យធ្មេញ ឬទន្តនិស្សិតម្នាក់ ។
 
ប្រភពដ៏កក់ក្ដៅនិងទុកចិត្តមួយបាននិយាយប្រាប់ LookingTODAY ថាតារាសម្ដែងស្រីដ៏ស្រស់សោភា សោម ស្រីនាថ បានកំពុងតែស្វែងយល់ចិត្តគ្នា ជាមួយនិស្សិតពេទ្យធ្មេញដ៏សង្ហា និងសម្បូរទ្រព្យមួយរូប រស់នៅរាជធានី ភ្នំពេញ ឈ្មោះធី ។ ជារឿយៗ គេតែងតែឃើញនាង បណ្ដើរគ្នាតែពីរនាក់ ឬច្រើនគ្នា តាមទីកំសាន្តនានា ជួនកាល មានចូល ខេធីវី ជាមួយគ្នាទៀតផង ។ បុរសដែលកំពុងតែព្យាយាម ស្ទូចយកបេះដូង តារាសម្ដែងរូបនេះ ហាក់មិន សូវប្រាកដប្រជាជាមួយនាងឡើយ ស្ថិតក្នុងលក្ខណៈកំពុងតែស្វែងយល់ចិត្តគ្នានៅឡើយ ។

តែបើក្រឡេកមើល ស្រីនាថ វិញ ហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ និស្សិតរូបសង្ហានោះបាត់ទៅហើយ ព្រោះនាងញញឹមបិទ មាត់មិនជិតទេ ពេលនៅក្បែរប្រុសសង្ហា ម្នាក់នេះ ហើយមិនបានគិតថា បានជួបគ្នាដល់ថ្ងៃអនាគត ឬក៏អត់នោះទេ ។
ដោយឡែក និស្សិតពេទ្យធ្មេញនោះវិញ ជាបុរសរាយមាយ សាវាមិនច្បាស់លាស់ឡើយ តែលោកអាចគិតគូ ជាមួយ ស្រីនាថ ឬយ៉ាងណា មិនទាន់អាចដឹងបាននៅឡើយទេ ។
 
សោម ស្រីនាថ មិនទាន់អាចសុំការបំភ្លឺបានទេ ព្រោះនាងកំពុងជាប់រវល់ថត កម្មវិធីឲ្យទូរទស្សន៍កូរ៉េ «ខេប៊ីអេស» នៅក្នុងខេត្តសៀមរាប ជាមួយលោក អេឡិចហ្សូរ៉ា, កា បញ្ញាសិទ្ធ និង កញ្ញា ឌួង ហ្សូរីម៉ា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh