CamNews

តារា 

ឃើញស្រលាញ់គ្នាសឹងអី តែបែរជាលោក Golf ហ៊ានក្បត់ចិត្តមិត្តស្រីដោយវិធីនេះ?

ថៃ ៖ មានរបាយការណ៍មួយពីប្រទេសថៃបានឲ្យដឹងថា តារាសម្តែងស្រីនាង Kwan Usamanee Vaithayanon និងមិត្តប្រុសគឺ លោក Golf Pichaya បានចែកផ្លូវគ្នាជាថ្មីម្តងទៀត ក្រោយពីអ្នកទាំងពីរធ្លាប់បានបែកគ្នា កាលពី ១០ ឆ្នាំមុនម្តង ហើយត្រលប់មកស្រលាញ់គ្នាម្តងទៀត ប្រហែលជាជិតកន្លះឆ្នាំចុងក្រោយនេះ ។  

អ្វីដែលមិនគួរឲ្យជឿនោះ គូស្នេហ៍​មួយគូនេះឃើញថាស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែមានព័ត៌មានបានចុះផ្សាយថា លោក Golf Pichaya បានក្បត់ចិត្តមិត្តស្រីរបស់ខ្លួន ដោយលួចទៅមានទំនាក់ទំនងជាមួយនិងតារាល្បីម្នាក់ទៀត ក្រោយពីលោកបានស្គាល់នារីម្នាក់នោះ ដោយថតរឿងភាគថ្មីជាមួយគ្នា ។ នៅពេលដែលបានលឺដំណឹងនេះ នាង Kwan Usamanee ក៏បានដកខ្លួនយ៉ាងស្ងាត់ៗ តែយ៉ាងណាក្រដាសក៏ខ្ចប់ភ្លើងមិនជិតនោះទេ ទើបដំណឹងនេះត្រូវបានបែកធ្លាយពេញប្រទេសថៃ ។ 

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានជាក់លាក់ យើងមានតែរង់ចាំការបកស្រាយពីសមីខ្លួនគឺលោក Golf Pichaya និងនាង Kwan Usamanee នៅពេលដែលពួកគាត់ចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kwan Usamanee Vaithayanon Golf Pichaya