ថៃ ៖ រឿងស្នេហារកាំរកូសរវាង នាង Kwan Usamanee Vaithayanon និង Golf Pichaya បានធ្វើឲ្យគ្រួសាររបស់តារាថៃទាំងពីរដួងនេះ តមាត់ ត ករ គ្នាទៅវិញទៅមក រហូតនាំឲ្យមានពាក្យសម្តីឌឺដងគ្នា មិនចេះចប់មិនចេះហើយ ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ម្តាយរបស់នាង Kwan Usamanee ផ្ទុះកំហឹង ជាមួយនិងម្តាយ លោក Golf ក្រោយពីបានលឺនៅក្នុងកិច្ចសម្ភាស៍មួយថា អ្នកស្រីប្រើកាបូបអន់ៗ ដែលមិនមែនជារបស់ពិត ។
ទទ្ទឹមនឹងនេះផងដែរ ម្តាយរបស់នាង Kwan Usamanee តបទៅអ្នកកាសែតវិញថា ម្តាយលោក Golf ជាមនុស្សនិយាយមិនចេះគិត ទើបហ៊ានហាមាត់ចេញមកបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook