CamNews

តារា 

ទើបបែកគ្នាថ្មីៗនាង Kwan Usamanee ប្រកាសថា បេះដូងរបស់ខ្លួនកំពុងតែបញ្ចេញពណ៍សុីជម្ពូ

ថៃ ៖ មានមនុស្សជាច្រើនចង់ដឹងចង់លឺថា តើនរណាគឺជា Mr. J បន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹករបស់ខ្លួន អមជាមួយផ្កាកូលាបមួយបាច់ យ៉ាងក្រហមឆ្អិន នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា “កញ្ញា Kiss ស្រលាញ់ លោក.J” ។ 

ប្រភពដដែលបានបន្ថែមទៀតថា បាច់ផ្កាមួយនោះនាងបានទទួលពីគូស្នេហ៍ថ្មីរបស់នាង ប៉ុន្តែ Kwan Usamanee មិនបានបង្ហើបប្រាប់ថា មនុស្សប្រុសម្នាក់នោះគឺជាអ្នកណានោះទេ ។ 

តារាស្រីវ័យ ​៣០ ឆ្នាំរូបនេះ និយាយថា ថ្ងៃណាមួយអ្នករាល់គ្នានឹងបានដឹងថា មនុស្សម្នាក់នោះគឺជាអ្នកណា ។ ហើយចំពោះថ្ងៃទិវានៃសេចក្តីស្រលាញ់នាងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ គ្រាន់តែខ្លួនមិនចង់បង្ហាញវាជាសាធារណៈ ។ តារាថៃរូបនេះ បន្តទៀតថា នាងបានស្គាល់បុរសម្នាក់នោះ តាំងពីនៅក្មេងៗជាមួយគ្នាម្ល៉េះ ។ 

ចំពោះការចូលរួមព្រឹត្តិការណ៍ណាមួយជាមួយគូស្នេហ៍ នាង Kwan Usamanee នៅមិនទាន់ដឹងថា អាចធ្វើវាបានឬអត់ទេ គឺអាស្រ័យទៅលើភាពជាក់ស្តែង នាងគ្រាន់តែដឹងថា ពេលនេះបេះដូងរបស់នាង កំពុងតែបញ្ចេញពណ៍សុីជម្ពូ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kwan Usamanee Vaithayanon ទើបបែកគ្នាជាមួយនិងអតីតមិត្តប្រុសរបស់នាងគឺ លោក Golf Pichaya ប្រមាណជាជាង ២ ខែនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kwan Usamanee Vaithayanon Golf Pichaya