CamNews

តារា 

បរាជ័យក្នុងរឿងស្នេហាពិតមែន ប៉ុន្តែនាង Kwan បែរជាក្លាយជានារីដ៏ពូកែព្រោះរឿងមួយជំនួសវិញ!!

ថៃ ៖ ទាក់ទងគ្នាជាង ១០ ជាមួយនិង លោក Golf Pichaya ប៉ុន្តែអស់និស្ស័យស្នេហ៍ជាមួយគ្នា ទើបនាង Kwan Usamanee Vaithayanon សម្រេចចិត្តបែកគ្នា ដើម្បីចែកផ្លូវគ្នាដើររៀងៗខ្លួនតែម្តងទៅ ។ 

ទោះបីជាជីវីតគូរបស់នាង Kwan Usamanee បរាជ័យក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីវ័យ ៣០ ឆ្នាំរូបនេះ បែរជាជោគជ័យខាងផ្នែកមុខជំនួញរបស់នាង ។ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Kwan បែរជាក្លាយជានារីពូកែម្នាក់ ដែលខំប្រឹងរកលុយ នឹងសាងសង់ផ្ទះមួយដែលមានតម្លៃដល់ទៅ ៤០ លានបាត ដើម្បីឲ្យអ្នកម្តាយរបស់នាង រស់នៅយ៉ាងស្រណុកសុខស្រួល ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Kwan Usamanee Vaithayanon Golf Pichaya