CamNews

តារា 

Kwan បង្ហាញមុខគូស្នេហ៍ ក្រោយបែកពីជនបរទេសម្នាក់

ថៃ ៖ នាង Kwan Usamanee ទទួលបានផ្កាមួយបាច់ពីមិត្តប្រុសសេដ្ឋីគឺលោក So M.L Patrick សម្រាប់ដំណើរកំសាន្តថ្មីៗនេះរបស់ពួកគេនៅឯកោះ Samui ។ 


នៅពេលទំនេរ តារាស្រីរូបនេះបានលំហែកាយនៅឯសមុទ្រជាមួយនិងសង្សារ ព្រមទាំងបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមរបស់ពួកគេថែមទៀតផង ។ 


សម្រាប់ដំណើរកំសាន្តនេះ លោក Patrick បានបង្កការភ្ញាក់ផ្អើលដល់ នាង Kwan Usamanee ដោយជូនផ្កាកូលាបក្រហមមួយបាច់ ហើយនាងក៏បានកាន់ផ្កានោះបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ។ 

តារាស្រី Kwan Usamanee និងលោក Patrick បានចាប់ផ្តើមទាក់ទងគ្នានៅក្នុងខែសីហា ឆ្នាំ ២០១៨ បន្ទាប់ពីបែកជនបរទេសម្នាក់ឈ្មោះថាលោក Tarn Lord ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Kwan Usamanee Vaithayanon Golf Pichaya