ថៃ ៖ ថ្មីនេះតារាសម្តែងស្រីនាង Kwan Usamanee បានធ្វើការបង្ហាញមុខគូស្នេហ៍ថ្មីនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ។ ជាមួយនឹងស្នេហាថ្មីនេះផងដែរ តារាស្រីរូបនេះហាក់ពេញចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ តារាថៃរូបនេះថែមទាំងបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមដោយភ្ជាប់មកជាមួយនិងចំណងជើងស្វីតៗថែមទៀតផង ។
Kwan Usamanee បន្ថែមទៀតថា គ្រប់មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការអ្នកមើលថែ ហើយមនុស្សប្រុសម្នាក់នេះមើលថែខ្ញុំបានល្អណាស់ ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺអ្នកម្តាយរបស់ខ្ញុំក៏ពេញចិត្តនឹងគាត់ ដូចដែលខ្ញុំស្រលាញ់គាត់យ៉ាងចឹង ។
គួរបញ្ជាក់ឲ្យដឹងថា មិត្តស្រីរបស់នាង Kwan Usamanee Vaithayanon គឺជាបុរសអ្នកមានម្នាក់ ព្រមទាំងមានមុខមាត់នៅក្នុងសង្គមម្នាក់ឈ្មោះថា លោក Sarusakti Bhanubandh ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook