CamNews

តារា 

បានឃើញមិត្តជិតដិតម្នាក់ទៀតរបស់ Kimberly បានញាក់សាច់ ប៉ុន្តែមិនមែន Margie, Mint ឬ Yaya ទេ!

ព័ត៌មានកំសាន្ត ៖ មនុស្សភាគច្រើនប្រហែលជាស្គាល់មិត្តជិតដិតរបស់នាង Kimberly តែ ៣ នាក់ប៉ុណ្ណោះគឺនាង Yaya, Margie និងនាង Mint ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់បានដឹងនៅឡើយទេថា នៅមានតារាសម្តែងម្នាក់ទៀត ដែលជា Best friend ហើយរូបនាងក៏ជាតារាសម្តែងជនជាតិថៃម្នាក់ដែរ ។ 

មិត្តជិតដិតរបស់នាង Kimberly ម្នាក់ទៀតគឺមានឈ្មោះថា Bo Benjawan Artner គឺជាតារាសម្តែងដែលល្បីឈ្មោះគួរសមដែរ ។ ដោយយោងតាមប្រភពពីវីគីភីឌៀ បានឲ្យដឹងថា នាង Kimberly និងនាង Bo Benjawan Artner បានរាប់អានគ្នាជាយូរណាស់មកហើយ រីឯមិត្តភាពរបស់អ្នកទាំង ២ ក៏នៅតែបន្តដល់សព្វថ្ងៃនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងថៃនាង Bo Benjawan Artner ធ្លាប់បានគ្រងដំណែងតួឯកជាច្រើនរឿង ហើយនាងនិង Kimberly មិនត្រឹមតែជាមិត្តភក្តិជិតដិតនឹងគ្នាទេ ពួកគេថែមទាំងជាតារាក្នុងស្ថានីយ៏ទូរទស្សន៏ប៉ុស្តិ៍លេខ ៣ ជាមួយគ្នាថែមទៀតផង ៕










ដោយ ៖ គន្ធា


ប្រភព ៖ វីគី 


Tags: Kimberly Yaya Margie Mint Bo Benjawan Artner