CamNews

កីឡាអន្តរជាតិ 

Cristiano Ronaldo ត្អួញត្អែថា គ្មានមិត្ដស្រីម្នាក់ទេពេលនេះ ហើយក៏កំពុងតែស្វែងរកផងដែរ

ព័ត៌មានកីឡា៖ កីឡាករ Cristiano Ronaldo បានលាតត្រដាង ពីឆាកជីវិតចំណងស្នេហារបស់ខ្លួន ដោយ​ថ្លែងថា គាត់គ្មានមិត្ដស្រីម្នាក់នោះទេ ក្នុងពេលតែមួយ ក៏ប៉ុន្ដែគាត់មានច្រើន ហើយអ្នកទាំងនោះ កំពុង​តែ​ប្រកួតប្រជែងដណ្ដើមក្ដីស្រលាញ់ពីគាត់ ។

ខ្សែប្រយុទ្ធដ៏ល្បីល្បាញលំដាប់ពិភពលោក របស់ក្លឹប Real Madrid បានទើបតែបែកបាក់និស្ស័យស្នេហ៍ពីកញ្ញា​ម៉ូដែលដ៏ល្បីជនជាតិ​រុស្សីឈ្មោះថា Irina Shayk កាលពីដើមឆ្នាំ បន្ទាប់ពីអ្នកទាំងពីរមានសាងចំណងមួយនេះ អស់រយៈពេលមិនតិចជាង ៤ឆ្នាំនោះឡើយ ។ ហើយប៉ុន្មានខែក្រោយបន្ទាប់ពីនោះ ដំណឹងជាច្រើនចេះតែកើតមានឡើង ថាកីឡាករមានទំនាក់ទំនងដៃគូរស្នេហាជាមួយ នារីវ័យក្មេងហើយស្អាត ទៀតផង។ ស្របពេលជីវិត ដ៏សម្បួរសប្បាយ មិនអាចកាត់ថ្លៃបានមួយនេះ កំពុងតែទាញពេលវេលាទៅមុខបន្ដិម្ដងៗ ផ្ទុយទៅវិញ​កីឡាករ​បានថ្លែងទាំងអួលដើមករថា គាត់មិនទាន់សម្រេចឲ្យបានពិតប្រាកដនៅឡើយទេថា នារីណាម្នាក់នឹងក្លាយជាមនុស្សមានសំណាងជាដៃគូរជីវិតឲ្យពិតប្រាកដ ព្រោះគាត់បានគិតថា គឺជារឿងមួយពិបាក​ខ្លាំង​ណាស់ ដែលអាចរកឃើញមនុស្សស្រីម្នាក់ដែលស្រលាញ់គាត់ត្រឹមតែរូបគាត់ មិនខ្វល់ពីផ្នែកខាងក្រៅដែលគាត់មាន ។ 

មួយសំណួរចេញពីភ្នាក់ងារព័ត៌មាន ITV បានសួរថា តើនរណាម្នាក់ជាមនុស្សពិសេសសម្រាប់កីឡាករនៅ​ពេលនេះ ? Ronaldo បានឆ្លើយ គឺមានច្រើន បើបង្ហាញពីទិន្ន័យ ពេលខ្លះពួកគេកំពុងតែប្រជែងគ្នាដណ្ដើម​កី្ដស្រលាញ់ពីគាត់ ប៉ុន្ដែចំពោះគាត់វិញគឺជារឿងធម្មតានោះទេ ។ និយាយឲ្យចំទៅ គឺ ៥០% នៃមនុស្ស​ស្រីគឺចង់បានតែភាពល្អស្រស់ ឆើតឆាយ មានមុខមាត់ កេរ្ដិ៍ឈ្មោះ វាជារឿងធម្មតា​។ ហើយចំពោះការសម្រេច​ចិត្ដ​វាក៏មិនមែនតែគាត់នោះទេ បើសូម្បីតែតារាល្បីៗទាំងអស់ គឺសុទ្ធសឹងតែចឹង មានចំណុចមួយនេះ ជាបញ្ហា។ ប៉ុន្ដែ​ទោះជាយ៉ាងណា គាត់គិតថា គាត់ជាមនុស្សម្នាក់ដែលមានមោទនភាពខ្លួន​ឯង គាត់មានរាងខ្ពស់​ មានស្នាម ញញឹមស្រស់​ នឹងរាងស្រស់សង្ហា​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Ronaldo