CamNews

ព័ត៌មានអន្តរជាតិ 

បាក់ស្ពាន ដោយសារការផ្ទុះរថយន្ត សម្លាប់មនុស្ស២៦នាក់ ដូចថតកុន

ព័ត៌មានអន្តរជាតិ ៖   បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រ
សារព័ត៌មានបរទេស guardian នាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា​ ស្ពាន​មួយ​
បាន​បាក់​អស់​មួយ​ផ្នែក  ក្រោយ​ការ​ផ្ទុះ​រថ​យន្ត​កាំ​មីញ៉ុង​មួយ​​នៅ​លើ​ស្ពាន​នោះ​​​ កាលពី​ព្រឹក
​ថ្ងៃ​ទី ​១ កុម្ភៈ   នៅ​ខេត្ត ហ៊ឺ​ណាន់ ភាគ​កណ្តាល​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​ ២៦
​នាក់ ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា អាជ្ញាធរ​ក្រុង​SANMENXIA គូស​បញ្ជាក់​
ថា ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៨​និង​៥២​នាទី​ម៉ោង​ក្នុង​ស្រុក ហើយ​រថ​យន្ត​ជា​ច្រើន​គ្រឿ
ង​បាន​ធ្លាក់​ពី​លើ​ស្ពាន ។​

គួរបញ្ជាក់ផងដែរថា មនុស្ស​យ៉ាង​តិច​២៦​នាក់​ស្លាប់​ ។យោង​តាម​ប្រភព​ព័ត៌​​មាន​ថា​ រថ​យន្ត​
កាំ​មី​ញ៉ុង​នោះ​បាន​ដឹក​គ្រឿង​ផ្ទុះ​ពេល​កើត​មាន​គ្រោះ​ថ្នាក់​នេះ ។ ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ
​កំពុង​​តែ​ធ្វើ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ guardian


Tags: international news strange entertainment