បន្ទាប់ពីការស្លៀក bikini ឈរសុំទានតាមដងផ្លូវក្នុងក្រុង រយៈពេល ២ម៉ោង ដើម្បីយកបា្រក់
នោះមកកែសុដន់ នាង Chrissy ទទួលបានការដាក់ទាន ៦៤ដុល្លារអាមេរិក។
នាង Chrissy Lance អាយុ ៣៧ឆ្នាំ រស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក តែងចង់បានដើមទ្រូងធំ និងមាន ភាពទាក់ទាញ។ ដូច្នេះ ស្ដ្រីម្នាក់នេះក៏សម្រេចចិត្តស្លៀក bikini ហើយចេញឈរនៅតាម
ដងផ្លូវ សុំអោយគេដាក់ទាន ដើម្បីយកបា្រក់នោះមកកែសុដន់។
Chrissy Lance បានឈរនៅកណ្ដាលទីប្រជុំជន Akron ដោយមានកាន់បដាដែលមានសរសេរថា៖
"មិនមែន មិនមានទីជម្រក ប៉ុន្ដែត្រូវការប្រាក់បូមសុដន់"។ វត្តមានរបស់ Chrissy Lance បានធ្វើ
អោយមនុស្សជាច្រើនចាប់អារម្មណ៍។
បច្ចុប្បន្ន Chrissy Lance គឺជាបុគ្គលិកម្នាក់នៅហាងលក់ស្រាមួយកន្លែង ប៉ុន្ដែនាងក៏ជានិស្សិតម្នាក់ កំពុងរៀងនៅសាកលវិទ្យាល័យ Arkon។ Chrissy Lance អោយដឹងថា ការងាររបស់នាង បច្ចុប្បន្ន គឺគ្រាន់តែគ្រប់ថ្លៃបង់សាលា និងការចាយវាយតិចតួចប៉ុណ្ណោះ។ នាងថ្លែងថា ៖ "ខ្ញុំបានឃើញគេសុំ
ទានដើម្បីរស់ ចុះតើហេតុអ្វីបានជាខ្ញុំមិនអាចសុំទានដើម្បីកែសុដន់។ ប្រហែលជាខ្ញុំ ជាអ្នកដំបូង
ហើយដែលធ្វើរឿងនេះ"។
Chrissy Lance ក៏មានអង្គរក្សម្នាក់ដែលតាមការពារនាងផងដែរ។ លោក Steve Bernabe អាយុ
៥៧ឆ្នាំ ជាអ្នកការពាររបស់នាង បានអោយដឹងថា ៖ "Chrissy Lance មិនមែនសុំទាននោះទេ ប៉ុន្ដែ
នាងគ្រាន់តែចង់បានប្រាក់មកកែសម្រស់តែប៉ុណ្ណោះ"។
បន្ទាប់ពីការស្លៀក bikini ឈរសុំទាន ២ម៉ោង តាមដងផ្លូវក្នុងក្រុង នាង Chrissy ទទួលបានការ
ដាក់ទាន បាន ៦៤ដុល្លារអាមេរិក។ នាងនឹងធ្វើបែបនេះរហូរដល់រកបានប្រាក់ ៤,០០០ដុល្លារ ដើម្បី
វះកាត់កែសុដន់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ huffingtonpost