CamNews

តារា 

Beyonce បញ្ជាក់ថានាងមានទំងន់កូនទី ២ ហើយ

ទស្សនិកជនពិតជាអានត្រូវហើយ គឺ Beyonce និងស្វាមី Jay Z បានបញ្ជាក់ប្រកាសដល់
សារព័ត៌មាន ជាសាធារណប្រាប់ថា Beyonce មានផ្ទៃពោះកូនទី ២ ហើយ ។

ពាក្យចចាមអារ៉ាមនិងការសង្ស័យ ចាប់ផ្តើមពេលនាងចូលរួមកម្មវិធី Met Gala កាលពីថ្មីៗ
នេះ ដែលពេលនោះ នាងស្លៀករ៉ូបរឹបរាងស្រលូនរបស់នាង គេបានសំគាល់ថានាងមាន
ដុះក្បាលពោះ តែនាងមិនដែលបណ្តោយ អោយមានក្បាលពោះនោះទេ ដូចនេះហើយទើប
គេសន្និដ្ឋានថា នាងមានផ្ទៃពោះ ។​ រហូតមកដល់ថ្ងៃនេះទើប Beyonce និង Jay Z ចេញមុខ
មកបកស្រាយនិង បញ្ជាក់អំពីរឿងនេះ ។

គួរបញ្ជាក់ផងដែរថា កូនស្រីទី ១ របស់ Beyonce កើតនៅខែមករា ឆ្នាំ ២០១២ ដែលមានឈ្មោះ
ថា Blue Ivy Carter ហើយពេលនេះនាងក៏កំពុងបន្តការសំដែង របស់នាងនៅ Belgium ផងដែរ ៕


ដោយ ៖ លីលី
ប្រភព​ ៖ eonline 


Tags: beyonce jayz