(អាមេរិក)៖ Jay Z and Beyonce និង Kanye West ហាក់ដូចជាប៉ះសម្តីគ្នាធ្ងន់ធ្ងរ រហូតដល់បាត់បង់ការគោរព ចំពោះគ្នានៅពេលដែលនិយាយ ដល់រឿងបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មី កន្លងមកនេះ។
តារាហូលីវូតដ៏ល្បីទាំងនេះ និងជាមិត្តភក្តិនឹងគ្នាផងនោះ បានជះពាក្យសម្តីដាក់គ្នា នៅពេលដែល Kanye West ស្វាមីរបស់ Kim Kardashian និយាយពីការទៅបោះឆ្នោតថា លោកមិនចូលរួមបោះឆ្នោតទេ នៅឆ្នាំ២០១៦ នេះ តែប្រសិនបើលោកបោះ ឆ្នោតនោះលោកនឹងគាំទ្រ Donald Trump ។
ពាក្យសម្តីនេះធ្វើឲ្យ Jay Z and Beyonce ដែលគាំទ្រលោកស្រី Hillary Clinton ហាក់ផ្ទុះកំហឹង រួចក៏ព្រមានឲ្យ Kanye West បិទមាត់កុំនិយាយល្អជាង នៅពេលដែលតន្ត្រីកររូបនេះ ចោលសម្តីមិនសមប្រកប នឹងចិត្តរបស់ខ្លួន។ សង្គ្រាមពាក្យសម្តី រវាងតារាប្រុសស្រីដែលធ្លាប់ជាមិត្តភក្តិល្អនឹងគ្នា នេះត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា វាជះឥទ្ធិពលមកពីបញ្ហានយោបាយ ដែលពួកគេប្រកាន់ការគាំទ្រ ភាគីរៀងៗខ្លួន ទីបំផុតជ័យជំនះ បានទៅលើលោក Donald Trump ដែលជាប់ជាប្រធានាធិបតីថ្មី របស់អាមេរិក តែលោកក៏កំពុងរងការប្រតិកម្មខ្លាំង ពីសំណាក់អ្នកគាំទ្រ លោកស្រីគ្លីនតុន ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង