ក្នុងសប្ដាហ៍នេះយើងខ្ញុំចង់ណែនាំខ្សែភាពយន្តមួយថ្មីជូនលោកអ្នកបានស្គាល់ដែលខ្សែភាពយន្ត
នេះមានចំណងជើងថា Total Recall។ ខ្សែភាពយន្ត Total Recall ត្រូវបាននិពន្ធបន្ថែមសាច់រឿង
ឡើងវិញពីខ្សែភាពយន្តរឿង Total Recall ដែលចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩០ ដែលសម្ដែងដោយតារា
ភាពយន្តល្បី Arnold Schwarzenegger ហើយខ្សែភាពយន្ត Total Recall ថ្មីដែលចាក់បញ្ចាំងក្នុងឆ្នាំ
២០១២ នេះត្រូវបានរក្សាឈ្មោះតួអង្គ និងបរិបទនៃសាច់រឿងនៅដដែលដូចខ្សែភាពយន្តកាលពី
ឆ្នាំ ១៩៩០ ប៉ុន្តែត្រូវបាននិពន្ធសាច់រឿងសារជាថ្មីដែលនាំអោយខ្សែភាពយន្តនេះ ក្លាយជាខ្សែភាព
យន្តបាញ់ប្រហារយ៉ាងជក់ចិត្ត។
ខ្សែភាពយន្តនេះនិពន្ធដោយ Kurt Wimmer និងដឹកនាំសម្ដែងដោយលោក Len Wiseman មានការ
ចូលរួមសម្ដែងពីតារាសម្ដែងល្បីៗដូចជា Colin Farrell, Kate Beckinsale, Jessica Biel និង Bryan
Cranston ជាដើមរួមទាំងតារាល្បីៗជាច្រើនរូបទៀត។
ក្នុងខ្សែភាពយន្តនេះ Colin Farrell បានដើរតួរជា Douglas Quaid ដែលជាបុគ្គលិកក្នុងរោងចក្រ
ផលិតមនុស្សយន្តមួយ ប៉ុន្តែគាត់បានរកឃើញនូវអាថ៍កំបាំងពីខ្លួនគាត់ដែលត្រូវបានគេលាងខួរ
ក្បាលនិងការចងចាំ នៅពេលដែលគាត់បានទៅរកសេវាកម្ម Rekall ជាសេវាកម្មសើរើការចងចាំ
ពីមុនមកវិញ។ តែដោយសារភាពស្រពិចស្រពិល និងមិនច្បាស់ការ គាត់ត្រូវស្វែងរកអោយឃើញ
ថាតើគាត់ជានរណាអោយពិតប្រាកដ ដែលការស្វែងរកនេះបាននាំអោយ Douglas Quaid ត្រូវ
ផ្សងជាមួយនឹងគ្រោះថ្នាក់ បាញ់ប្រហារ គ្រប់បែបយ៉ាង។
ខ្សែភាពយន្តនេះបានទទួលប្រជាប្រិយភាពជាខ្លាំងក្រោយពេលបានចាក់បញ្ចាំងនៅសហរដ្ឋអាមេ
រិកកាលពីថ្ងៃទី ០២ សីហាមកនេះដោយគេសង្ឃឹមថាអាចនឹងរកចំណូលបានប្រមាណជាង ១៣៨
លានដុល្លាអាមេរិកទូទាំងពិភពលោក ហើយខ្សែភាពយន្តនេះផងដែរនឹងមានចាក់បញ្ចាំងនាថ្ងៃទី
០៩ សីហានេះនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣ ជាមួយគ្នានឹងរោងភាពយន្ត
Platinum Cineplex ផ្សារទំនើបសូរីយាជាន់ទី ៥៕
ដោយ៖ ម៉ូកា