CamNews

យល់ដឹង 

បើសិនព្រះចន្ទបាត់ខ្លួន តើនឹងមានបញ្ហា​អ្វីខ្លះកើតឡើង?

បើសិនព្រះចន្ទស្រាប់តែបាត់ខ្លួនភ្លាមៗ នោះវានឹងនាំឱ្យកើតបញ្ហាជាច្រើននៅលើផែនដី ដូចជា
ការផ្លាស់ប្ដូរការជោរនាចរបស់ទឹកសមុទ្រ ការវិលរបស់ផែនដីមានការប្រែប្រួល រញ្ជួយដី រលក
សមុទ្រយក្ស និងប្រែប្រួលអាកាសធាតុ។ល។

ព្រះចន្ទគឺជាភពរណបធម្មជាតិដែលហោះជុំវិញផែនដី ទៅតាមគន្លងគោចរដែលមានរូបរាង elip
(រាងពងក្រពើ) ដែលមានគម្លាតពីផែនដីជាមធ្យម ៣៨៤.០០០គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្ដ្រ
យល់ថា ព្រះចន្ទបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងផែនដី ជាមួយនឹងភពតូចមួយ
ដែលមានឈ្មោះថា Theia កាលពី ៤,៥ពាន់លានឆ្នាំមុន។

យោងតាម Seeker ព្រះចន្ទគឺជាមូលហេតុសំខាន់ ក្នុងការធ្វើឱ្យមានទឹកជោរនាចនៅលើផែនដី។
បើសិនព្រះចន្ទបាត់ខ្លួន នោះវដ្ដនៃទឹកជោរនាច នឹងដំណើរការទៅតាមព្រះអាទិត្យ។ ទឹកជោរខ្ពស់
បំផុតនៅវេលាថ្ងៃត្រង់ នៅពេលព្រះអាទិត្យដើរត្រង់ពីលើ។ កំពស់របស់ទឹកជោរ នៅពេលគ្មានព្រះ
ចន្ទនឹងទាបជាងសព្វថ្ងៃ។

ដោយសារតែកម្រិតនៃផ្នែករឹងរបស់ផែនដី ទទួលឥទ្ធិពលពីទឹកជោរនាច ដូច្នេះនៅពេលទឹកជោរ
នាចប្រែប្រួល វាក៏នឹងនាំឱ្យមានគ្រោះរញ្ជួយដី និងមានភ្នំភ្លើងផ្ទុះឡើងច្រើន។

ផែនដីដែលមិនមានព្រះចន្ទ វានឹងនាំឱ្យមានការរំញ័រខ្លាំង ដូចទៅនឹងភពព្រះអង្គារ។ ប្រការនេះ
នឹងធ្វើឱ្យអាកាសធាតុប្រែប្រួលខ្លាំង ធ្វើឱ្យរដូវនានាមានការប្ដូរផ្លាស់។ ផែនដីនឹងក្លាយជាភពដែល
មិនមានស្ថេរភាព ដូច្នេះ វាក៏នឹងមិនសមស្របសម្រាប់ការរីកចម្រើននៃជីវិត។

បើសិនមិនមានព្រះចន្ទ កម្រិតនៃការផ្អៀងរបស់គោលផែនដី នឹងកើតឡើងខ្ពស់ គឺពី ២២-២៥អង្សា
មក ពី ០-៨៥អង្សា។ ការផ្អៀងកម្រិត ០អង្សា នឹងធ្វើឱ្យបណ្ដារដូវ ត្រូវបាត់បង់។ កម្រិតផ្អៀង ៨៥
អង្សា នឹងធ្វើឱ្យផ្នែកមួយរបស់ផែនដី ត្រូវផ្អៀងត្រង់ទៅកាន់ព្រះអាទិត្យ បណ្ដាលឱ្យមានកំដៅកើន
ឡើងទូទាំងពិភពលោក។

ព្រះចន្ទមានឥទ្ធិពលទៅលើនាឡេកាជីវសាស្ដ្រ និងការរស់នៅរបស់សត្វទាំងឡាយនៅលើផែនដី។
នៅពេលបាត់បង់ព្រះចន្ទ ប្រព័ន្ធនៃការគិតអំពីចន្ទគតិ រដូវ។ល។ របស់មនុស្ស ត្រូវបាត់បង់ប្រសិទ្ធ
ភាព។ មនុស្សនឹងលែងមានឱកាសមើលសូរ្យគ្រាស ចន្ទគ្រាស និងខ្នើត ឬរនោច នៅពេលយប់។

ប្រែសម្រួល ៖ បុត្រា


Tags: ព្រះចន្ទ ផែនដី បើគ្មានព្រះចន្ទ