ព័ត៌មានកីឡា៖ អតីតអ្នកគ្រប់គ្រងក្លឹប Chelsea លោក Carlo Ancelotti ទំនងជាមិនមែនជាបញ្ហានោះទេ ប្រសិនជាលោក ចង់វិលត្រលប់ទៅគ្រប់គ្រង ក្លឹបចាស់វិញនោះ ប៉ុន្ដែគាត់ទទួចថា លោក Mourinho មិនគួរឲ្យដេញចេញនោះទេ។
លោក Carlo Ancelotti ធ្លាប់ដឹកនាំក្លឹប Chelsea ឲ្យទទួលបានជោគជ័យ ពីរពានរង្វាន់ ក្នុងដូវកាលតែមួយ ក្នុងឆ្នាំ២០១០ ប៉ុន្ដែក្រោយមកទៀត ក៏ចាកចេញទៅគ្រប់គ្រងក្លឹប PSG វិញ រហូតបាន ៣រដូវកាលក៏មកគ្រប់គ្រង ក្លឹប Real Madrid បានតែពីរដូវកាលប៉ុណ្ណោះ ត្រូវក្លឹបដកចេញ។ មកទល់ពេលនេះ ក៏ស្រាប់តែមានដំណឹងលេចឮថា លោក គ្រោងនឹងមកគ្រប់គ្រង បន្ដតំណែងពីលោក Mourinho ប៉ុន្ដែតំណឹងនេះ ត្រូវបានគាត់ បដិសេធច្រានចោល ដោយអះអាងថា »សម្រាប់ខ្ញុំការគ្រប់គ្រង Chelsea គឺមិនមែនជា បញ្ហានោះទេ ប៉ុន្ដែក៏មិនត្រូវដេញលោក Mourinho នោះដែរ ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចនឹង បន្ដតំណែងលោក Mourinho ទៅទៀត ដោយពួកគេពិតជាមានជម្រើសល្អបំផុត សម្រាប់ការសម្រេចចិត្ដនេះ »។ លោក Carlo Ancelotti បានបន្ដទៀតថា គាត់ពិតជាស្រលាញ់ចូលចិត្ដការគ្រប់គ្រង ក្លឹបក្នុងទឹកដីអង់គ្លេស ជាពិសេសក្រុមដែលកំពុងតែ មានការប្រកួតប្រជែង ។ កន្លងមកគាត់គិតស្រម៉ៃថា នឹងអាចចូលខ្លួនទៅគ្រប់ គ្រងក្លឹប Liverpool ប៉ុន្ដែគួរឲ្យស្ដាយ ពួកគេមិនបានទាក់ទងគាត់ទាល់តែសោះ ប្រសិនជាពេលនោះ គាត់ត្រូវបានទាក់ទងមែននោះ ចម្លើយគឺ ពិតជាយល់ព្រមជាមិនខានឡើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sport.bt