មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
កាលពីពេលកន្លងទៅ ដោយទំព័រសារព័ត៌មានបរទេស ស្កាយ បានគូសបញ្ជាក់អោយដឹងថា
នៅឯរដ្ឋ Chicago ឯណោះវិញ គេប្រទះឃើញមាន រណ្តៅស្រុតមួយរំពេច ខណៈពេលដែល
បានលេបត្របាក់រថយន្ត ៣ គ្រឿង សំណាងល្អគ្មានអ្នកស្លាប់បាត់បង់ជីវិត ពោលគឺ គ្រាន់តែ
អ្នកបើកបររថយន្តម្នាក់ទទួលរងរបួសធ្ងន់តែប៉ុណ្ណោះ។
លើសពីនេះបើតាមប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីមន្រ្តីផ្លូវការមកពីនាយក
ដ្ឋាននគរបាលជាតិ លោក Mike Sullivan ថា ករណីខាងលើនេះ បានកើតឡើងនៅឯភាគ
ខាងត្បូងរដ្ឋ Chicago ជិតបឹង Michigan ដែលបានបណ្តាលអោយម្ចាស់រថយន្តមួយរូបរង
របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Northwestern Memorial Hospital ដើម្បីធ្វើការ
សង្គ្រោះបន្ទាន់ តែមិនគំរាមគំហែងដល់អាយុជីវិតនោះទេ។
គួររំឭកផងដែរថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវការបាត់ស្រុតរណ្តៅ
បែបនេះ ក៏ព្រោះមកពីការហូរច្រោះដី បន្ទាប់ពីរដ្ឋមួយនេះ ត្រូវបានវាយប្រហារដោយព្យុះ
ភ្លៀងកាលពីពេលកន្លងទៅ ដែលបានបណ្តាលអោយផ្លូវជាច្រើនត្រូវបានខូចខាត និងសា
លារៀនមួយចំនួនក៏ត្រូវបានបិទទ្វារផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ