CamNews

សំណើច 

សំណើច រឿង៖ ប៉ុន្មានម៉ោង

ក្រោយ​ពី​បាន​ធ្វើ​ដំណើរ ជា​ច្រើន​ម៉ោង​មក អ្នកបើកបរ​រថយន្ត​ក៏​សម្រេចចិត្ត​ឈប់​ឡាន ដើម្បី​សម្រាក​បន្តិច មុន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ។​ដោយសារ​អត់ងងុយ​ផង គាត់​ក៏​បាន​ដេក​លក់​ភ្លាម មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​សំឡេង​គោះ​ទ្វា​រថយន្ត ធ្វើ​អោយ​គាត់​ភ្ញាក់​ឡើង ហើយ​មាន​អ្នក​រត់​ហាត់ប្រាណ​ម្នាក់​សួរ​គាត់​ថា​"តើ​ម៉ោង​ប៉ុន្មាន​ហើយ​ លោក?"គាត់​ឆ្លើយ​ថា​"បាទ!​ម៉ោង ៥:00"។

ឆ្លើយ​ហើយ​គាត់​ក៏​ដេក​លក់​ទៅ​វិញ ប៉ុន្តែ​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ផ្សេង​ទៀត ហើយ​បាន​សួរ​គាត់​ថា​"អត់​ទោស ! លោក​ម៉ោង​ប៉ុន្មាន​ហើយ"គាត់​ខឹង​ហើយ​ស្រែ​កថា​"ម៉ោង ៥:១៥"លើក​នេះ មុន​នឹង​គាត់​ដេក គាត់​បាន​យក​ក្រដាស​សរសេរ​ថា​"ខ្ញុំ​អត់​ដឹង​ម៉ោង​ប៉ុន្មាន​ទេ?"យក​មក​បិទ​ នៅ​កញ្ចក់​រថយន្ត​រួច​ដេក​បន្ត​ទៀត ប៉ុន្តែ​គាត់​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​សារ​ជា​ថ្មី ម្តងទៀត ដោយ​អ្នក​ហាត់ប្រាណ​ម្នាក់​ផ្សេង​ទៀត ហើយ​ប្រាប់​គាត់​ថា​"ឥឡូវ​ម៉ោង ៥៖ ៣០​៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke