CamNews

ព័ត៌មានអន្តរជាតិ 

ប្រអប់ខ្មៅ យន្តហោះឡាវ រកឃើញហើយ

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ
២០១៣ នេះថា ផ្នែក មួយនៃប្រអប់ខ្មៅ របស់យន្តហោះឡាវ QV301 ដែលបានធ្លាក់កាលពី
រសៀលថ្ងៃទី១៦ ខែតុលា នោះត្រូវបាន រកឃើញហើយ។ នេះបើតាមការអះអាង របស់លោក
យ៉ាគួ លូផាងកៅ អគ្គនាយកនៃ នាយកដ្ឋានអាកាសចរណ៍ ស៊ីវិលឡាវ នៅថ្ងៃសុក្រ។

ចំពោះយន្តហោះដឹកមនុស្ស ៤៩នាក់ រួមមានអ្នកដំណើរ ពីឡុត និង អ្នកបម្រើ លើនោះ ជា
ប្រភេទយន្តហោះ ម៉ាស៊ីនពីរ ATR 72-600 បានផ្ទុកនូវប្រអប់ខ្មៅ ចំនួនពីរ មុនពេលដែលវា
ធ្លាក់ចូលទន្លេមេគង្គ ក្នុងខេត្តចម្ប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ ហើយរហូតដល់ពេល
នេះគេទើបរកឃើញ ប្រអប់ខ្មៅតែមួយប៉ុណ្ណោះ ដែលជាហេតុ នាំមូលហេតុ នៃការធ្លាក់នៅ
មិន ទាន់អាចកំណត់ឲ្យ បានច្បាស់លាស់នោះទេ។

អគ្គនាយកនៃនាយកដ្ឋានអាកាសចរណ៍ ស៊ីវិលឡាវលោក យ៉ាគួ លូផាងកៅ បានលើកឡើង
ទៀតថា តាមការ ទទួលបាន ព័ត៌មានពីប្រអប់ខ្មៅនោះ គឺយន្តហោះដែលបានធ្លាក់ បណ្តាល
មក ពីមានបញ្ហាផ្នែកប្រព័ន្ធ អេឡិចត្រូនិក ហើយទិន្នន័យទាំងអស់ នឹងត្រូវផ្តល់ជាផ្លូវការ នៅ
ពេលក្រោយ បន្ទាប់ពីគេបានដឹង ពីស្ថានការណ៍ ចុងបញ្ចប់ ដែលនាំឲ្យយន្តហោះQV 301
នោះធ្លាក់។

គួរបញ្ជាក់ថា ស្ថានភាពភូមិសាស្ត្រ ត្រូវបានអ្នកជំនាញស្រាវជ្រាវ អះអាងថាមិនអំណោយផល
បន្តិចសោះឡើយ សម្រាប់ការរុករកប្រអប់ខ្មៅ ដោយសារតែ ទឹកទន្លេជ្រៅ និង ហូរខ្លាំង ដែល
ជាហេតុនាំឲ្យពួកគេត្រូវ រាវរក បន្តិចម្តងៗនៅវត្ថុ នានានៅបាតទន្លេ។ យន្តហោះខាងលើនេះ
បានធ្លាក់ដោយនៅ សល់តែ ៧ គីឡូម៉ែត្រ ប៉ុណ្ណោះ ទើបទៅដល់ គោលដៅ ហើយមនុស្សជិះ
នៅ លើនោះចម្រុះជាតិសាសន៍ចំនួន ៤៩នាក់ បានស្លាប់ទាំងអស់ ៕

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ