(រុស្ស៊ី)៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ រស់នៅប្រទេសរុស្ស៊ី បានស្លាប់នៅក្នុងអាងងូតទឹក ដោយក្នុងដៃមានកាន់ទូរស័ព្ទ ជាប់ផងនោះ ត្រូវបានប៉ូលីសនិយាយថា បណ្តា លមកពីក្មេងស្រីរងគ្រោះ សាកថ្មទូរស័ព្ទកំឡុងពេល កំពុងងូតទឹកក្នុងអាង ស្រាប់តែខ្សែសាកថ្មនោះ ធ្លាក់ចូលទឹកទើបធ្វើឲ្យឆក់ស្លាប់តែម្តង។
ក្មេងស្រីរងគ្រោះគឺ ជាសិស្សរៀនថ្នាក់ទី៨ ប៉ុន្តែមិនត្រូវបានបញ្ជាក់ អត្តសញ្ញាណឲ្យដឹងទេ ហើយនាងរស់នៅជាមួយម្តាយ អាយុ៤០ឆ្នាំ និងបងប្រុសម្នាក់ ដែលសព្វថ្ងៃពួកគេរស់នៅ ក្នុងទីក្រុងម៉ូស្គូ។
ម្តាយក្មេងស្រីនិយាយថា កូនគាត់តែងចូលទៅងូតទឹក ក្នុងអាងយូរៗណាស់ហើយ នៅថ្ងៃកើតហេតុ គាត់ព្យាយាមទូរស័ព្ទទៅកូនស្រី តែមិនមានការឆ្លើយតបសោះ ក៏មកដល់ផ្ទះស្វែងរកកូន ស្រាប់តែប្រទះឃើញដេកស្លាប់ ក្នុង អាងងូតទឹកជាមួយ នឹងឧបករណ៍សាកថ្មទូរស័ព្ទ នៅកាន់ជាប់ដៃទៀតផង។ ពេលនេះសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត លើករណីនេះថែមទៀត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី