ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកតាមដាន រកជើងហោះហើរម៉ាឡេស៊ី MH370 បានប្រទះឃើញវត្ថុដ៏គួរអោយ សង្ស័យ មួយចំនួននៅក្នុងបាតសមុទ្រនៃមហាសាគរឥណ្ឌា ជុំវិញ ទីតាំងដែលក្រុមរុករក កំពុង ធ្វើប្រតិ បត្តិ ការរុករកទ្រង់ទ្រាយតូចនៅថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ។
ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា ផែនទីថ្មី សម្រាប់រុករក MH370 នោះ ត្រូវបានក្រុម រុក រក ប្រើប្រាស់ ហើយក្រោយពីធ្វើការពិនិត្យ ដោយថតរូបភាព តាមប្រព័ន្ធ ផ្កាយរណប និង ការវិភាគពី ដំណើរហោះហើរកន្លងមក គេបានប្រទះឃើញវត្ថុដ៏គួរឲ្យសង្ស័យ មួយចំនួន បើទោះ បី ជាអាចនឹងគ្រាន់ តែជាផ្ទាំងថ្មបាតសមុទ្រ ដែលបានបង្កើតឡើង ជារូបភាពចម្លែកនោះក៏ដោយ។
កាសែត The Times ពី ទីក្រុង ឡុងដ៍ បាន ចេញផ្សាយតាមសម្តីលោក ម៉ាទីន ដូឡាន ប្រធាន ការិយា ល័យ សុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីថា “ វាមិនទាន់មានការបញ្ជាក់ចេញមកច្បាស់លាស់ ដែលថាវាមើល ទៅ ដូចជាយន្តហោះនោះទេ។ វាគ្រាន់តែជាតំបន់ឋាននរកមួយ។ តំបន់នេះ គឺ ពិបាក និង មានភាពស្មុគ ស្មាញជាទីបំផុត។”
ទោះបីជាយ៉ាងណាក៏ដោយលោក ដូឡាន ដែល ដឹកនាំប្រតិបត្តិការរុកនេះ ការ រុករកទ្រង់ទ្រាយ តូចលើ តំបន់ខាង លើ នេះ នឹង ត្រូវប្រកាសលទ្ធផលឆាប់ៗខាងមុខនេះ ដោយយោងទៅលើ ទិន្នន័យពីផ្កាយ រណប និង ការធ្វើគំរូ វិភាគការហោះរបស់យន្តហោះនោះ ។ ជើង ហោះ ហើរ របស់អតីតអាកាសចរណ៍ ម៉ាឡេស៊ី MH370 រួមជាមនុស្ស ២៣៩នាក់បានបាត់ខ្លួនកាលពីថ្ងៃទី ០៨ ខែមីនា កន្លងទៅនេះ ដោយមិន ដឹង ថាពេល ណារកឃើញនោះទេ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គោហ្គល