CamNews

សំណើច 

សំណើច រឿង៖ ប្រៀបធៀប

អ្នកគ្រូ​ជិ​វ​វិទ្យា ពន្យល់​សិស្ស​ពី​ភាព​ខុស​គ្នា រវាង​មនុស្ស និង​សត្វ
អ្នកគ្រូ៖ មនុស្ស​មាន​សុ​ភាវ​គតិ សត្វ​អត់​មាន​សុ​ភាវ​គតិ​ទេ ....​។​
ច្រូច​ជា​សិស្ស​ខិល វា​ក៏​សួរ​ទៅ​កាន់​អ្នកគ្រូ
ច្រូច៖ ចុះ​មាន់ និង​មនុស្ស​ខុស​គ្នា​ត្រង់​ណា?
អ្នកគ្រូ៖ (អល់ឯក​រក​គិត​ពុំ​ទាន់ ក៏​សួរ​ទៅ​សិស្ស​វិញ ) មើល! ប្អូន​ណា​ដឹង តែ​មាន់ និង​មនុស្ស​
ខុស​គ្នា​ត្រង់​ណា ?


ដា​នី៖ មនុស្ស​កើត​ឆ្នាំ​មាន់ តែ​មាន់​អត់​កើត​ឆ្នាំ​មនុស្ស​ទេ ។​
ភ​ក្រ័៖ មនុស្ស​ក្អកមាន់ តែ​មាន់​អត់​ក្អក​មនុស្ស​ទេ ។​
រិ​ទ្ឋិ៖ មនុស្ស​ខ្វាក់មាន់ តែ​មាន់ អត់​ខ្វាក់​មនុស្ស ។​
ចុង​ក្រោយ​ច្រូច សូម​លើកដៃ​ឆ្លើយ​បន្ថែម​"ជំរាប​ប្រសា​ស​ន៏​អ្នកគ្រូ៖ មនុស្ស​ហុត​ពងមាន់ តែ​
មាន់​អត់​ហុត​ពង​មនុស្ស​ទេ!"នៅ​ពេល​នោះ សិស្ស​នៅ​ក្នុង​ថ្នាក់​សើច​គិល
អ្នកគ្រូ៖!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke