ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស BBC ដែល
ទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុ
រលំបាក់អាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា ដោយបានផ្តាច់សង្ខារមនុស្សដល់ទៅ ១៣នា
ក់។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុរលំបាក់អាគារលើកនេះបានកើតឡើងកាលពីម្សិលមិញនៅ
ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ស្របពេលដែលអាគារកំពស់ ៤ ជាន់មួយនេះ ក៏កំពុងតែ
ស្តិតនៅក្រោមការសាងសង់នៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានឲ្យដឹងថា ការបាក់រលំអគារកំពុងតែសាងសង់
នេះ អាចបណ្តាលមកពីការសាងសង់ខុសបច្ចេកទេស ដោយមិនបានគូរប្លង់ត្រឹមត្រូវទៅតាម
មាត្រដ្ឋាននោះ ។ គួររំឭកផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ ក៏មានការបាក់រលំអាគារ
មួយផងដែរ នៅក្នុងក្រុង Pune រដ្ឋ Maharashtra ខណៈពេលដែលមនុស្សយ៉ាងហោចណាស់
៦ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ BBC