CamNews

ភាពយន្ត 

ការត្រឡប់មកវិញជាមួយនឹងភាគ២របស់រឿងBad Neighbours 2 (Trailer Inside)

រឿងបែបកំប្លែងដែលអ្នកទាំងអស់គ្នាធ្លាប់បានទស្សនារួចមកហើយកាលពីភាគទី១រឿង Neighbours ដែលឥឡូវនេះបានត្រឡប់មកវិញជាមួយនឹងភាគទី២ដែលមានចំណងជើងថ្មីមួយថា Bad Neighbours 2 ។ ភាគ២នេះក៏មិនខុសពីភាគទី១ណាស់ណាដែលគឺ២នាក់ប្តីប្រពន្ធ Mac និង Kelly ត្រូវបានរំខានពីអ្នកជិតខាងរបស់ខ្លួន។


រឿងនេះដឹកនាំដោយលោក​ Nicholas Stoller​​ ថែមទាំងមានការចូលរួមសំដែងពីលោក Seth Rogen ដើរជាតួ Mac, Rose Byrne ជាតួ Kely, Zac Efron ជាតួ Teddy មិនត្រឹមតែប៉ុណ្ណោះក៏មានកញ្ញា Chloë Grace Moretz ដែលអ្នកទាំងអស់គ្នាបានស្គាល់រួចមកហើយកាលពីរឿង The 5th Wave ហើយថែមទាំងមានតារាចម្រៀងវ័យក្មេង Selena Gomez ចូលរួមលេងផងដែរ។


គួរបញ្ជាក់ផងដែរថារឿង Bad Neighbours 2 នេះអាចចូលមើលបានសំរាប់អ្នកដែលមានអាយុចាប់ពី១៥ឆ្នាំឡើងតែប៉ុណ្ណោះ។ កុំភ្លេចមកទស្សនាទាំងអស់គ្នារឿង Bad Neighbours 2​ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា trailer



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។

ប្រភព​ ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle Bad neighbors 2