CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលីស សម្លាប់ បុរស ៣ នាក់ដៃប្រដាប់ដោយកាំបិទ មុខសញ្ញា ជាភារវករ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស មកពីភាគខាង  ជើងឆៀង  ខាង កើតប្រទេសចិន ពោល មកពីទីក្រុង Shenyang បានបាញ់ាសម្លាប់បុរស ៣ នាក់ ដៃ ប្រដាប់ ដោយកាំបិទ ខណៈក្រុមមន្រ្តីប៉ូលីស បាន ហៅក្រុមឧក្រិដ្ឋជនទាំងនេះថា ជាក្រុមភារវករ មកពីតំបន់ Xinjiang ។


ប្រភពដដែល បន្តអោយដឹងថា ស្រ្តីម្នាក់ បានរងរបួសដូចគ្នាដែរ ពីការវាយឆ្មក់ដែលចេញប្រតិបត្តិ ការនៅរសៀលថ្ងៃច័ន្ទ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ខេត្ត​ Xinjiang ប្រទេសចិន គឺជា ទីប្រជុំសំបូរទៅដោយ ជនជាតិដើមភាគតិច ម៉ូស្លឹម Uighur តែងតែមាន ការប៉ះទង្គិចជាញឹកញ៉ាប់ ជាមួយនឹងការវាយប្រហារ សាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ  នេះ ខណៈប៉ូលីសបាន កំណត់បញ្ហាប្រឈមទាំងនេះថា ជាភារវកម្ម តួយ៉ាង ការប៉ះទង្គិច រសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ គឺ មួយក្នុងចំណោមការប៉ះទង្គិច ខាងក្រៅតំបន់ Xinjiang ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Xinjiang