កំពត ៖ ជីវិតគ្រួសារគ្មានអ្នកណាម្នាក់ចង់ជួបរឿងមិនល្អបែបនេះកើតឡើង ប៉ុន្តែធ្វើយ៉ាងម៉េចបើវាឡើងទៅហើយ មានតែស្វែងរកវិធីសាស្រ្តដែលល្អបំផុតដើម្បីជួយដោះស្រាយគ្នា ។
ដូចករណីមួយដែលបានកើត នៅវេលាម៉ោង ០៦ ល្ងាច ថ្ងៃទី ០២ ខែឧសភាកន្លងទៅនេះ ត្រង់ចំណុចភូមិត្រាមសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដែលក្មេងស្រីអាយុ ២១ ឆ្នាំត្រូវបានឪពុកបង្កើតរបស់នាង អះអាងថា ជាអ្នកញៀនថ្នាំ និងរត់ចេញពីផ្ទះ ព្រមទាំងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតមានអ្នកភូមិចេញមកមើលគ្រប់ៗគ្នាទៀតផង ។ បើបានទស្សនាវីដេអូនេះហើយ ពិតជាអាណិតដល់ក្មេងស្រីរូបនេះខ្លាំងណាស់ មិនគួរណាជួបរឿងបែបនេះទាំងវ័យក្មេងទាល់តែសោះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ ប៊ុនរឿនខណ្ឌជ្រោយចង្វារ