CamNews

យល់ដឹង 

បង្អែម​ត្រាវ​អង្ករដំណើប គ្រាន់តែឃើញចង់ស្រក់ទឹកមាត់!!

ត្រាវ​គឺជាមើម​ឈឺមួយ​ប្រភេទ ​ដែល​អ្នកគេ​អាច​យក​ទៅស្ងោ​របរិភោគ​ធម្មតា ផ្សំជា​បន្លែនៅ​ក្នុង​សម្លរ ធ្វើនំ ឬ​ច្នៃជាប​ង្អែម​ផ្សេងៗ​ផងដែរ។ ដូច្នេះថ្ងៃនេះ យើង នឹង​បង្ហាញ​ពីវិធី​ធ្វើបង្អែម​មួយ​មុខ ​ដែល​ផ្សំ​ឡើង​ពី​មើម​ត្រាវ​ ។

+ គ្រឿងផ្សំ៖

  • - ត្រាវ ១គីឡូ កាត់ជាដុំតូចៗល្មម
  • - អង្ករដំណើប ២០០ក្រាម
  • - ស្ករត្នោត ២-៣ខាំ ឬតាមការចូល​ចិត្ត
  • - អំបិល មួយចុងស្លាបព្រាកាហ្វេ
  • - ខ្ទិះដូង ១ចាន​គោម​

+ វិធីធ្វើៈ

១. ដំបូង​ដាក់​ទឹក​ចូល​ក្នុង​ឆ្នាំង​ដាំ​ឱ្យពុះ​រួច​​យក​ត្រាវ​ដាក់​ចូល​ ជា​មួយ​អង្ករ​ដំណើប​​ដែល​លាងរួច​​​​។

២. បន្ទាប់​មក​រំងាស់​ត្រាវ និង​អង្ករ​ឱ្យរីក​ប្រហែល​ជា​ ១០-១៥​នាទី​។

៣. យក​ខ្ទិះ​ដូង, អំបិល និង​ស្ករសដាក់​ចូល​កូរ​ទុក​វា​ឱ្យ​រលាយ​ស្ករ​សាក​ភ្លក់​មើល​​ផ្អែម​ល្មម​តាម​ដែល​ចង់​បាន​ជា​ការ​ស្រេច ៕



ដោយ៖ សារ៉ាត

ប្រភព៖ khmerpropey


Tags: Faceline Cambodia