បើសិនអ្នកជាបុរសដែលកំពុងតែចង់ទាក់ទាញនារីណាម្នាក់ដោយក្លិនខ្លួន សូមហូបបន្លែផ្លែឈើឱ្យ
បានច្រើន។
ក្លិនរបស់រាងកាយមានតួនាទីសំខាន់ចំពោះដំណាក់កាលស្វែងរកគូស្នេហ៍។ ច្រមុះរបស់មនុស្ស មាន
លទ្ធភាពដឹងបានថា អ្នកណាមានមតិដូចខ្លួន ហើយក្លិនរបស់រាងកាយ ក៏ថែមទាំងទាក់ទឹននឹងទំនាក់
ទំនងក្នុងសង្គមផងដែរ។
ក្រុមអ្នកសិក្សាស្រាវជ្រាវ បានពិនិត្យមើលឱ្យដឹងថា តើអាហារដែលសម្បូរដោយ carotene អាច
ជួយឱ្យរាងកាយមនុស្សមានក្លឹនទាក់ទាញដែរឬអត់។ ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានធ្វើឡើង
ដោយឱ្យស្ដ្រីស្រោបក្លិនញើសរបស់បុរស ដើម្បីវាយតម្លៃ។ លទ្ធផលដែលត្រូវបានចុះផ្សាយនៅលើ
ទស្សនាវដ្ដី Evolution and Human Behavior ឱ្យដឹងថា ៖ បុរសដែលហូបបន្លែ ផ្លែឈើច្រើនប្រភេទ
សាច់ ស៊ុត និងសណ្ដែក នៅក្នុងកម្រិតសមល្មម នោះរាងកាយរបស់ពួកគេមានក្លិនល្អជាងអ្នកដែល
ហូបជាតិស្ករច្រើន។ របបអាហារដែលមានជាតិម៉្សៅតិច ធ្វើឱ្យញើសមានក្លិនធម្មជាតិ និង “ក្រអូប”
ជាង ខណៈដែលរបបអាហារដែលមានជាតិស្ករ និងម៉្សៅច្រើន បង្កើតបានជាញើសដែលមានក្លិន
ពិបាកទ្រាំ។
ស្ដ្រីវាយតម្លៃខ្ពស់ទៅលើកម្រិតនៃភាពទាក់ទាញដោយក្លិនខ្លួន ច្រើនជាងបុរស។ បុរសក៏មានក្លិន
ញើសជាងស្ដ្រី ហើយស្ដ្រីយកឈ្នះបុរសនៅក្នុងកិច្ចការមួយចំនួនទាក់ទឹននឹងក្លិនខ្លួន។
មេរៀននៅទីនេះគឺ ៖ បើសិនអ្នកជាបុរសដែលកំពុងស្វែងរកដៃគូស្នេហា ចូរហូបបន្លែសាឡាត់ឱ្យបាន
ច្រើន ហើយចូរបោះចោលនំភីហ្សាចុះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ popsci