CamNews

ភាពយន្ត 

កោះពេជ្រ​(Diamond Island) ភាពយន្តខ្មែរដំបូងគេដែលបង្កើតឡើងផ្អែកទៅលើការពិតនិងមានវត្តមានបញ្ចាំង២០ប្រទេស

គ្រាន់តែលឺរឺឃើញចំនងជើងភ្លាម លោកអ្នកប្រាកដជានឹកស្រម៉ៃដល់តំបន់កោះពេជ្រនៅទីក្រុងភ្នំពេញដែលជាតំបន់កម្សាន្តនិងធ្វើមុខជំនួញជាមិនខាន។​ ខ្សែភាពយន្តកោះពេជ្រនឹងរៀបរាប់ពីដំណើរួជីវិតរបស់យុវជនម្នាក់ដែលបានធ្វើចំណាកស្រុកមកភ្នំពេញក្នុងក្តីសង្ឃឺមជីវភាពប្រសើរជាងមុន។ សាច់រឿងនឹងផ្តោតទៅលើតួអង្គបូរ៉ាដែល​ទទួលបានការងារជាកម្មករសំណង់នៅការដ្ឋានមួយកន្លែងក្នុងតំបន់កោះពេជ្រ។​ គាត់នឹងរាប់អានមិត្តភក្តិថ្មីៗមួយចំនួនព្រមទាំងមានស្នេហា ជាពិសេសនោះគឺការជួបជុំគ្នាវិញជាមួយសូឡីដែលជាបងប្រុសរបស់ខ្លួន។ ដោយចិត្តស្រលាញ់ប្អូនប្រុស សូឡីបាននាំបូរាឲ្យស្គាល់នូវជីវិតឡូយឆាយនិងរាប់អានមនុស្សមួយចំនួនដែលជាអ្នកមាន។ ជីវិតនៅទីក្រុងគឺជាបទពិសោធន៍មួយដ៏ថ្មីស្រឡាងសំរាប់បូរ៉ា។ តើការជួបគ្នាវិញជាមួយបងប្រុសខ្លួនក៏ដូចជាការរាប់អាននូវមនុស្សទាំងនេះនឹងធ្វើឲ្យវាសនាបូរាទៅជាយ៉ាងណា? បន្ថែមពីលើការពណ៏នាអំពីសាច់រឿង ពួកយើងនឹងលើកឡើងខ្លះៗពីការជុំរុញឲ្យភាពយន្តកោះពេជ្របង្កើតឡើង។ ដោយការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតំបន់កោះពេជ្រនិងជីវិតមនុស្សនៅទីនោះ លោក ជូ ដាវី (Davy Chou) និងក្រុមការងាររបស់លោកបានចំណាយពេលរាប់ខែដើម្បីធ្វើការស្ទង់មតិនិងដកស្រង់នូវជីវភាពពិតៗសំរាប់ផលិតខ្សែភាពយន្តមួយនេះ។ ផលិតករភាពយន្តសញ្ជាតិខ្មែរ បារាំង រូបនេះក៏ធ្លាប់ប្រាប់បន្ថែមកក្រុមការងារយើងដែរថាកោះពេជ្រជារឿងដែលឆ្លុះបញ្ចាំងភាពពិតជាក់ស្តែងពីសង្គមខ្មែរជាពិសេសគឺក្នុងរង្វង់ជីវិតយុវជន។ ដូច្នេះបើចង់ដឹងថា កោះពេជ្រ (Diamond Island) ពិតដល់កំរិតណាសូមមកទស្សនាទាំងអស់គ្នា!!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 Koh Pich