ព្រលិតគឺជារុក្ខជាតិ ដុះនៅក្នុងភក់ មានផ្ការីកស្អាតស្គុះស្គាយ នៅលើផ្ទៃទឹក គួរឲ្យចង់គយគន់ និងមានក្លិនក្រអូបប្រហើរ។ ម្យ៉ាងវិញទៀត ដើមវាពេលដកចេញពីទឹកមកស្រស់ មានលក្ខណៈស្រួយ និងត្រជាក់ ដែលអាចធ្វើជាអាហារក្នុងរដូវក្តៅបាន ដែលជាជំនួយដល់សុខភាព។
វាជាបន្លែដែលអាចយកទៅធ្វើ ជាអាហារជាច្រើនមុខ ដូចជាសម្លម្ជូរ ឆា ឬបរិភោគធ្វើជាអន្លក់ក៏បាន។
ព្រលិតមានគុណសម្បត្តិបញ្ចុះកម្តៅ នៅក្នុងរាងកាយ ព្រោះវាផ្ទុកទៅដោយជាតិទឹកច្រើន ក៏ប៉ុន្តែវាក៏មានសារធាតុអាហារផ្សេងទៀត ដែលអាចជួយបំប៉នដល់សុខភាពរាងកាយផងដែរ ដោយនៅក្នុងនោះរួមមាន ដូចជាសារជាតិកាល់ស្យូម ហ្វូស្វ័រ និងវីតាមីនសេ ព្រមទាំងប៉េតាខេរ៉ូទីនដ៏មានប្រយោជន៏ផង។ សារធាតិទាំង២ ចុងក្រោយនេះ នឹងមិនបាត់បង់បន្តិចឡើយ បើយើងបរិភោគវាស្រស់ៗ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង