ព័ត៌មានកីឡា៖ តារាម៉ូដែលស្រីវ័យក្មេង នឹងត្រូវបានគេស្គាល់ថា ជាកំពូលតារាស្រីចូលចិត្ដសំញ៉ែងដងខ្លួនដ៏សិចស៊ី បានបង្ហាញពីមហិច្ឆិតានៃពាក្យសម្ដីសន្យារបស់កញ្ញា ដ៏គួរឲ្យព្រឺខ្លួនលើសង្គមទំនាក់ទំនង Twitter ថា ប្រសិនជាក្រុមបាល់ទាត់ជម្រើសជាតិ អាមេរិក ចាញ់ក្រោមដៃជម្រើសជាតិ ម៉ិចស៊ិក មែន នោះកញ្ញាសុខចិត្ដថតរួបស្រាត បង្ហោះលើគណៈនេយ្យរបស់កញ្ញាដោយផ្ទាល់ ចំពោះប្រិយមិត្ដគាំទ្រដែលមានមិនតិចជាង ដប់ម៉ឺននាក់នោះទេ។
កញ្ញា Arcelia Bravo ដែលជាតារាម៉ូដែលជនជាតិ Venezuelan ក៏ជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់មួយរូបផងដែរ ហើយទន្ទឹមនឹងប្រជាប្រិយភាពរបស់កញ្ញាកាន់តែមានការគាំទ្រខ្លាំង ថ្មីៗនេះ កញ្ញាបានបង្ហោះពាក្យសម្ដីសន្យាជាមួយអ្នកគាំទ្រលើបណ្ដាញសង្គម Twitter ថា នឹងថតរូបអាក្រាតកាយ បង្ហោះជាសាធារណៈ លើគណៈនេយ្យរបស់កញ្ញា ប្រសិនជាក្រុមបាល់ទាត់ទាត់ជម្រើសជាតិ ម៉ិកស៊ិច ផ្ដួលក្រុមជម្រើសជាតិ អាមេរិកមែននោះ។
កន្លងមកជាការលើកទឹកចិត្ដ របស់កញ្ញាចំពោះវិស័យបាល់ទាត់ កញ្ញាក៏ធ្លាប់បានបង្ហោះ រូបភាពជាច្រើនទាក់ទងនឹងវិស័យនេះ ដោយឡែក រូបភាពទាំងអស់នោះសុទ្ធជារូបថតដែល បញ្ចេញនូវភាពស៊ិចស៊ី ហើយក៏មានអ្នកគាំទ្រមិនតិចផងដែរ ដែលចូលចិត្ដ រូបថតទាំងនោះ រហូតមានអ្នកគាំទ្រខ្លះមាន អំនួតសរសើរដល់រូបថតទាំងនោះដែលបានបង្ហោះឡើង ។ ហើយដោយឡែក សម្រាប់ការ សម្រេចចិត្ដធ្វើបែបនេះ មិនទាន់មានការអះអាងឲ្យបានច្បាស់នៅឡើយទេថា ជាជម្រុញលើកទឹកចិត្ដ ជាការភ្នាល់ ឬមួយយ៉ាងណានោះ ។
ប្រភព៖ Mirror