CamNews

ព័ត៌មានជាតិ 

IT ទៀតហើយ! បុរសក្លាហានបើកឡានបុកចោរ និងស្លាប់ចោលគូដណ្តឹងនោះ រៀនចប់ថ្នាក់អនុបណ្ឌិត ហើយអាយុតិចទៀត!

ព័ត៌មានកំសាន្ត ៖ កាលពីយប់ថ្ងៃកើតហេតុ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ បុរសក្លាហានដែលបើកឡានបុកចោរ ដើម្បីជួយគូដណ្តឹងនិងប្អូនស្រីរបស់ខ្លួនបានស្លាប់ចោលគូដណ្តឹងនោះ ត្រូវបានគេដឹងថា ជាសិស្សរៀនមុខជំនាញ IT ហើយទើបតែរៀនចប់ថ្នាក់អនុបណ្ឌិត កាលពីពេលថ្មីៗនេះ ។ 

វាគឺជារឿងដ៏សែនសោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះជាខ្លាំង ក្រោយបានជួបរឿងបែបនេះ ។ អ្វីដែលកាន់តែសោកស្តាយជាងនេះទៅទៀត បុរសដែលបានបើកឡានបុកចោរនោះត្រូវបានគេដឹងថា មានអាយុទើបតែ ២៥ ឆ្នាំប៉ុណ្ណោះ ថែមទាំងរៀនចប់ថ្នាក់អនុបណ្ឌិត ទាំងវ័យក្មេងទៀត ។ 

គួរបញ្ជាក់ឲ្យដឹងថា នារីម្នាក់ត្រូវជាគូដណ្តឹងបានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងក្រោយគូដណ្តឹងទទួលមរណៈភាពទាំងវ័យក្មេងបែបនេះ ។ ហើយទីតាំងដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារ គឺស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ ៕

-ចុចអាន ៖ Update: ជនរងគ្រោះ​ដែលត្រូវក្រុម​ចោរប្លន់​ដល់មុខផ្ទះ ហើយ​បាញ់ប្រហារ​នៅបានស្លាប់​ចោលគូដណ្តឹង​ហើយ

 





ដោយ ៖ គន្ធា


Tags: Local news Social news