(ម៉ានីល)៖ ចាប់តាំងពីបានក្លាយជាអ្នកប្រដាល់សកលអាជីព ឆ្នាំ១៩៩៥មក ខ្លាកំណាចប្រចាំអាស៊ី Manny Pacquiao បានផ្តួលគូប្រកួតឲ្យសន្លប់នៅលើសង្វៀនបាន ៣៨នាក់មកហើយ ក្នុងចំណោមជ័យជំនះ ៥៩ដងរបស់គេ ក្រៅពីធ្លាប់ ចាញ់ ៦ដង និងស្មើ២ដងដែរនោះ។
អតីតជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យកាល វ័យ៣៨ឆ្នាំ ជនជាតិហ្វីលីពីនដែលមានរហស្សនាមថា «Pacman» នោះ មានកម្ពស់ ១,៦៩ម៉ែត្រ ទម្ងន់ ៦៦គីឡូក្រាម មានចម្ងាយវាយចេញ ១៧០សង់ទីម៉ែត្រជំនាញប្រើដៃឆ្វេង និងជាកីឡាករដែលគ្រោះថ្នាក់បំផុតនៅពេលដែលគូប្រកួតចូលកៀក ក្រៅពីពូកែគេចបានយ៉ាងរហ័សហើយនោះ។
កីឡាករជើងខ្លាំងៗមានដូចជា Ricky Hatton, Juan Manuel Marquez, Chris Algeria, Jessie Vargas និង Timothy Bradley សុទ្ធតែត្រូវបានបុរសកូន ៤នាក់ Pacman ធ្លាប់បំបាក់អស់ហើយ នៅឡើយតែស្តេចប្រដាល់ ឡើងវាយ ៤៩ដងមិនដែលចាញ់ Floyd Mayweather ដែលបានវាយឈ្នះ Pacman ដោយពិន្ទុ និងប្រកាសចូលនិវត្តន៍ហើយនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង