ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយគេហ
ទំព័របរទេស CNN នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថាមនុស្សយ៉ាងហោចណាស់
៥ នាក់ ត្រូវបានសម្លាប់ ស្របពេលដែល ២ នាក់នៅបន្តបាត់ខ្លួន បន្ទាប់ពីភោជនីយដ្ឋាន
អណ្តែតទឹកមួយបានលិច នៅក្នុងក្រុងបាដាដប្រទេសអ៊ីរ៉ាក់ ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ យប់
មិញនេះ នៅឯទន្លេ Tigris River ស្របពេលដែលមានមនុស្សប្រមាណជាង ១៥០ នាក់នៅ
លើនោះ បានប្រារព្ធកម្មវីធីជប់លៀងមួយ ដែលត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនផលិត
គ្រឿងម៉ាស៊ីនធន់ធ្ងន់ Caterpillar Inc ។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រី្តផ្លូវការបានបញ្ជាក់បន្ថែមថា មូលហេតុពិតនៃ
ការលិចភោជនីយដ្ឋានអណ្តែតទឹកនេះ ក៏ព្រោះតែផ្ទុកមនុស្សលើសចំណុះពេក ពោលវា
អាចមានសមត្តភាពផ្ទុកមនុស្សបានត្រឹមតែ ១០០ នាក់តែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN