CamNews

តារា 

នាង Davika បង្ហាញអារម្មណ៍ពិត ក្រោយពីបានចេញទៅកម្មវិធីមួយ

ថៃ ៖ នាង Davika បានក្លាយជាតារាល្បីមួយដួងនៅឯ Paris Fashion Week 2018 ហើយបានជួបតារាល្បីៗជាច្រើននៅក្នុងកម្មវិធីនោះ ។ 

តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា វាពិតជាអស្ចារ្យណាស់នៅក្នុងកម្មវិធី Paris Fashion 2018 ហើយខ្ញុំបានទទួលនូវបទពិសោធន៍ល្អបំផុតពីព្រឹត្តិការណ៍នោះ ។ វាពិតជាពិបាកក្នុងការថ្លែងនូវអារម្មណ៍ពិត ហើយខ្ញុំក៏មិនដឹងថា ខ្លួនឯងមាន​ឱកាសក្នុងចូលរួមទៀតឬអត់នោះទេ ។ 

Davika បន្ថែមទៀតថា ក្រុមការងារគឺជាមនុស្សល្អ ហើយខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពួកគាត់ វាពិតជាអស្ចារ្យខ្លាំងមែនទែន ។ 

ខ្ញុំបានជួបតារាល្បីជាច្រើននៅទីនោះ ខ្ញុំពិតជារំភើប ហើយគ្រប់គ្នាក៏សប្បាយរីករាយផងដែរក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ។ ជាងនេះទៅទៀតខ្ញុំពិតជាស្រលាញ់មនុស្សស្រីទាំងអស់នៅទីនោះណាស់ បើទោះបីជាពួកគេមកពីប្រទេសផ្សេងៗក៏ដោយ ។ 

ជាចុងក្រោយខ្ញុំសុំអរគុណសម្រាប់ការឆ្លើយតបល្អៗពីហ្វេន ហើយក៏អរគុណសម្រាប់ការទស្សនា និងគាំទ្រដល់រូបនាងខ្ញុំ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Ter Chantavith Davika