CamNews

ព័ត៌មានជាតិ 

ជនជាតិ អាមេរិកកាំងម្នាក់ ស្លាប់នៅក្នុង បន្ទប់សណ្ឋាគារ បុប្ផាកោះកុង ជះក្លិនស្អុយ ទើបម្ចាស់ សណ្ឋាគារដ

កោះកុង ៖ ជនជាតិ អាមេរិកកាំងម្នាក់ ដែលជួលបន្ទប់ស្នាក់ នៅជិត១ឆ្នាំមកហើយ នៅក្នុង សណ្ឋាគារ «បុបា្ឆកោះកុង» លេខ២០៩ បានដេកស្លាប់ ទាំងអាក្រាត ដោយមានការសង្ស័យ ទៅលើសុខភាពមិនល្អ (ខ្យល់គរ) ។ សណ្ឋាគារ «បុបា្ឆកោះកុង» ដែលជនជាតិ បរទេសស្លាប់នោះ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ការធ្វើកោសល វិច្ច័យពិនិត្យ ទៅលើសាកសព មានការចូលរួមពី សំណាក់ លោក ឈិន ឡុង នាយកក្រឡាបញ្ជី អមសាលា ដំបូងខេត្ដកោះកុង លោក ឃឹម សាណេ ស្នងការរង ទទួល បន្ទុកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្ដកោះកុង  លោក រៀល ចាន់ដារ៉ា ព្រមទាំងសមត្ថកិច្ច ជំនាញជា ច្រើនរូប ព្រមទាំង ក្រុមគ្រូពេទ្យទៀតផង ។

ជនជាតិបទេសដែលដេកស្លាប់ នៅក្នុងបន្ទប់ជួលនោះ ត្រូវមន្រ្តីនគរបាល ប្រាប់ថា មានឈ្មោះ SCOTTCHARLESSHOPPELL  កាន់ប៉ាស្ព័រ លេខ ៤៥ ២០ ១១ ៥១៤  មានទីលំនៅរដ្ឋ អ៊ិនដាយណា (សហរដ្ឋអាមេរិក) ។  លោក ឃឹម សាណេ ស្នងការរងទទួល បន្ទុកផ្នែកព្រហ្មទណ្ឌ បាននិយាយនៅ កន្លែងកើតហេតុឱ្យ ដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងសណ្ឋាគារ ថា មានជនជាតិ បរទេសបានស្លាប់ នៅក្នុងបន្ទប់លេខ ២០៩ លោកបានដឹកនាំចុះ មកភ្លាមដើម្បី ត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យ ទៅលើសាកសព ដើម្បីរកហេតុផល ពីការស្លាប់របស់ជនជាតិ បរទេសនោះ។

ហើយក្រោយពីពិនិត្យ ទៅលើសាកសពពីក្រុមជំនាញ និងលោកគ្រូពេទ្យ បានសន្និដ្ឋានថា ប្រហែលមកពីខ្យល់គ ។  ជនបរទេសរូបនោះស្លាប់ប្រហែលចន្លោះពី ២-៣ ថ្ងៃមកហើយ ព្រោះសាកសពមាន ក្លិនស្អុយពេញបន្ទប់ ។

នៅពេលទទួល បានព័ត៌មានថា មានជនជាតិបរទេស ស្លាប់នៅក្នុងបន្ទប់ លោកក៏បាន ធ្វើសេចក្ដីរាយការណ៏ ទៅលោកស្នងការហើយ លោករាយការណ៏ទៅស្ថានទូត ជូនដំណឹងជាបន្ទាន់ ហើយ  ការពិនិត្យនៅក្នុងបន្ទប់ ហើយសមត្ថកិច្ច បានរកឃើញសម្ភារៈជាច្រើន តែត្រូវ សមត្ថកិច្ច ធ្វើការត្រួតពិនិត្យ នឹងយកមករក្សាទុកដើម្បីធ្វើការបញ្ជូនទៅស្ថានទូតទាំងអស់ ។ អ្នកគ្រប់គ្រងសណ្ឋាគារ បាននិយាយថា ជនបរទេសដែល ស្លាប់បានមកជួលស្នាក់នៅ ជិត១ឆ្នាំមកហើយ តែក្រោយពីបាត់ជននេះមិនឃើញ ចេញពីបន្ទប់ទើបទៅមើលទើប ដឹងថា ជនបរទេសស្លាប់ ទើបរាយណ៏ទៅសមត្ថកិច្ច។

ប្រភពពីមជ្ឈដ្ឋាន ដែលនោឈរមើលនៅទីនោះ បានសំដែង ការមិនពេញចិត្ដ ដែលម្ចាស់សណ្ឋាគារ មិនបានត្រួតពិនិត្យ ឱ្យបានរាល់ថ្ងៃនោះទេ ទុកឱ្យជនបរទេសនោះដេក ស្លាប់រហូតដល់ មានក្លិនស្អុយបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh