CamNews

តារា 

Wenger ខលហៅ ខ្សែប្រយុទ្ធ Real Madrid ផ្ទាល់ដើម្បីពិភាក្សាទីផ្សារផ្ទេចេញពី Real Madrid ចូល Arsenal

ព័ត៌មានកីឡា៖​ យោងតាមការចុះផ្សាយរបស់គេហទំព័រ 101greatgoals បានបង្ហាញឲ្យដឹងថា ថ្នាក់​ដឹក​នាំក្រុម Arsenal បានធ្វើការទំនាក់ទំនង ខ្សែប្រយុទ្ធ Real Madrid គឺកីឡាករ Karim Benzema តាម​រយៈ​ទូរស័ព្ទ ដើម្បីធ្វើការចរចារ ពីរឿងទីផ្សារកីឡាករ​។ 

លោក​ Arsene Wenger បានធ្វើការទាក់ទង ខ្សែប្រយុទ្ធរូបនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ រហូតមកទល់នឹងពេលនេះ នៅមិនទាន់លេចចេញជាផ្លែផ្កានៅឡើយទេ។ ប៉ុន្ដែយោងតាមការចុះផ្សាយរបស់ 101greatgoals បានអះអាងថា លោក Arsene Wenger​ បានធ្វើការទំនាក់ទំនងតាម​រយៈទូរស័ព្ទ ជាមួយកីឡាករ​ដើម្បី ពិភាក្សារឿង ទីផ្សារផ្ទេរកីឡាករ ចេញពី Real Madrid ​។ 

ក្នុងរដូវកាលនេះ Arsenal ដូចជាមានភាពក្លាហ៊ាន​នឹងចូលខ្លួន ប្រលូកក្នុងទីផ្សារកីឡាករ ខ្លាំងជាងរាល់​ដង ដោយឡែកកាលពីរដូវកាលមុនៗ ក្រុមបានប្រថុយខ្លួនបោះទុនយ៉ាងធំផ្ទេរយកកីឡាករ​​Mesut Ozil និង Alexis Sanchez។ 

រឿងការចាប់អារម្មណ៍ទីផ្សាររបស់ កីឡាករ Karim Benzema មិនត្រឹមតែ Arsenal នោះទេ ដែលត្រូវការ​ តែបើសូម្បីតែ Man United ក៏ទទួចចង់បានផងដែរ ប៉ុន្ដែ ពេលនេះនៅមិនទាន់ជាការ សម្រេចឲ្យបានច្បាស់នៅឡើយទេ ព្រោះមួយរយៈពេលចុងក្រោយនេះ​រវាង Real Madrid នឹង Man United ដូចជាមិនសូវមានភាពត្រូវគ្នានោះទេ លើរឿងទីផ្សារកីឡាករក្រុមទាំងពីរ ។ 

ដោយ៖ អឿ អ៊ុយ

 


Tags: Sport News Karim Benzema