CamNews

តារា 

មិនធម្មតាមែន!! រូបថត ៣ សន្លឹករបស់ Nadech Kugimiya តែងខ្លួនធ្វើមនុស្សស្រីស្អាតជាង Yaya ដាច់

ព័ត៌មានកំសាន្ត ៖ តារាស្រី Yaya និងមិត្តប្រុសរបស់នាង គឺលោក Nadech Kugimiya ដែលត្រូវបានក្រុមអ្នកគាំទ្រជាច្រើន ធ្វើការកោតសរសើរថា ជាគូស្នេហ៍ដែលចូលចិត្តថតរូបបែបកំប្លុកកំប្លែង និងគួរឲ្យស្រលាញ់ជាទីបំផុត ប្រចាំប្រទេសថៃ ។ 

លោក Nadech Kugimiya និងតារាស្រី Yaya តែងតែទទួលបាននូវភាពកោតសរសើរអំពីសំណាក់ក្រុមអ្នកគាំទ្រ និងសំណាក់អ្នកនិយមលេងអិនធឺណិតជាច្រើនទៀតថា អ្នកទាំង ២ មិនត្រឹមតែជាតារាល្បីទេ និងមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តបរិសុទ្ធ និងជាគូស្នេហ៍ដែលសាកសមជាមួយគ្នាថែមទៀតផង ។

ហើយ លោក Nadech Kugimiya និង Yaya ត្រូវបានគេសង្កេតឃើញថា ចូលចិត្តបែបកំប្លុកកំប្លែងណាស់ ហើយពេលនេះ បើយោងតាមគណនី instagram របស់បុរសសង្ហាលោក Nadech Kugimiya បានប្រទះឃើញលោកបានបង្ហោះរូប ៣ សន្លឹកដែលតុបតែងខ្លួនជាមនុស្សស្រី ហើយកាត់ ត រូបនោះជាមួយនឹងមិត្តស្រីរបស់លោក គឺកញ្ញា Yaya ហើយមានមនុស្សជាច្រើនបាននិយាយថា Nadech Kugimiya មានសម្រស់កាន់តែស្អាតនៅពេលដែលតុបតែងមុខជាមនុស្សស្រីបែបនេះ ស្ទើរតែអាចនិយាយបានថា ស្អាតជាង កញ្ញា Yaya ដាច់ ។ 

គួររំលឹកឲ្យដឹងឡើងវិញថា តារាស្រី Yaya និងមិត្តប្រុសគឺលោក Nadech Kugimiya បាននាំគ្នាទៅព្រះវិហារ កាលពីថ្ងៃទី ២៥ ខែកក្កដា នៅក្នុងឆ្នាំនេះ ដើម្បីអុជធូបសូមសេចក្តីសុខ និងចំណាយពេលមួយចំនួន ដើម្បីបង្កើតនូវភាពសប្បាយរីករាយជាមួយក្រុមអ្នកគាំទ្រផងដែរ ។​

ថ្វីត្បិតតែអ្នកទាំ ២ ជាតារាល្បី ប៉ុន្តែ លោក Nadech Kugimiya និងតារាស្រី Yaya នៅតែមិនមានការរើសអើងអ្វីនោះឡើយ ៕

-ចុចអាន ៖ គួរឲ្យសរសើរណាស់!! Yaya និងលោក Nadech Kugimiya គ្រាន់តែទៅដល់ស្រុកគេភ្លាម នាំគ្នាទៅធ្វើបុណ្យភ្លាម






ដោយ ៖ គន្ធា


ប្រភព ៖ instagram 


Tags: Yaya ​ Nadech Kugimiya