CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូពិតៗ ស្តែងអោយឃើញពីការឆេះហ្មត់ នាវាតម្លៃ៤សែនដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ជួបជាមួយនឹងវីដេអូពិតៗ ស្តែងចេញពីការផ្ទុះឆេះហ្មត់នូវនាវាកំសាន្ត
របស់មហាសេដ្ឋី ​ ដែលមានតម្លែដល់ទៅ ៤ សែនដុល្លារ ក្នុងរយៈពេលត្រឹមតែ ១៥ នាទីតែ
ប៉ុណ្ណោះ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា នាវាកំសាន្តមួយគ្រឿងនោះជាកម្មសិទិ្ធរបស់មហាសេដ្ឋីឈ្មោះ លោក
Ward ស្របពេលដែលលោក   ក៏ដូចជា មិនភក្កិលោក​បានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនចែក
ចាយនាវានោះផ្ទាល់ពោលគឺ  MGM Marine Ltd    ក្រោយពីបានកើតមានឡើងនូវឧបទ្ទេវ
ហេតុផ្ទុះឆេះដោយមិនដឹងមូលហេតុខណៈពេលដែលពួកគាត់កំពុងតែជិះធ្វើដំណើរកំសាន្ត

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍   ពីសំណាក់ក្រុមជួយសង្គ្រោះ ដោយបានបញ្ជូនពួកគាត់
ទៅកាន់មន្ទីរពេទ្យ   Southampton General Hospital  ខណៈពេលដែលពួកគាត់បានទទួល
រងរបួសបន្តិចបន្តួច    ក្រោយពីបានលោតចូលក្នុងទឹក  ដើម្បីជៀសចេញពីមាត់ទ្វារមច្ចុរាជ
ប៊ិះនឹងប្រល័យសង្ខារពួកគាត់។

ហើយក៏មានការលាន់មាត់   ពីសំណាក់ក្រុមមន្រ្តីប៉ូលីស ផងដែរថា    ពិតជាសំណាងខ្លាំង
ណាស់ដែលពួកគេអាចនៅរស់រានមានជីវិត  ខណៈពេលដែលនៅសុខៗ នាវាកំសាន្តមួយ
គ្រឿងនោះក៏បានផ្ទុះឆេះ៕


Tags: international news strange entertainment