ញ៉ូវដែលី៖ ស្ត្រីម្នាក់ត្រូវបាន វេជ្ជបណ្ឌិត វះកាត់យក គ្រោងឆ្អឹងទារកចេញ បន្ទាប់ពីបានស្ថិតនៅ ក្នុង ផ្ទៃស្ត្រី ម្នាក់ អស់រយៈពេល ៣៦ ឆ្នាំ ដែលនេះត្រូវបានគេចាត់ទុកថា ជាការមានផ្ទៃពោះ ដ៏វែងជាងគេ បំផុត លើ ពិភពលោក។ នេះបើយោង តាម សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន News 24 ចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា។
ស្ត្រីជាម្តាយវ័យ ៦០ឆ្នាំ បាន ចាប់មានផ្ទៃពោះ តាំងពីអាយុ ២៤ឆ្នាំ ត្រូវរងការឈឺចាប់ ដោយការរំលូត កូន ដោយ សារទារក នេះ បានលូតលាស់ក្រៅស្បូន។ នេះបើយោងតាមការលើកឡើង របស់លោក វេជ្ជបណ្ឌិត ម្នាក់ប្រាប់ AFP ។
ស្ត្រីរស់នៅក្នុងគ្រួសារក្រីក្រ ម្នាក់ នេះ មកពីតំបន់ដាច់ស្រយាល នៃប្រទេសឥណ្ឌា មានការភ័យ ខ្លាច យ៉ាង ខ្លាំង ទាក់ទង នឹង ការវះកាត់យកគ្រោងឆ្អឹងនៃទារកចេញ។ សូមជំរាបថា ក្រុមវេជ្ជបណ្ឌិត មក ប្រចាំទីក្រុង Nagpur បានវះកាត់យកគ្រោងឆ្អឹង ដែលស្ថិតនៅចន្លោះរវាងស្បូន ពោះវៀន និង ប្លោក នោម របស់ស្ត្រីជា ម្តាយវ័យចំណាស់ម្នាក់នេះប្រកបដោយជោគជ័យ៕