CamNews

រថយន្ត 

Honda Civic 1.6 i-DTEC បច្ចេកវិទ្យាថ្មីសម្រាប់បរិស្ថាន


ក្រុមហ៊ុន Honda គឺជាក្រុមហ៊ុនមួយដែលខ្វល់ខ្វាយពីបញ្ហាបរិស្ថានបំផុតក្នុងការផលិត
យានយន្ត។ ឥឡូវនេះ ក្រុមហ៊ុនបានណែនាំនូវរថយន្តថ្មីរបស់ខ្លួនដែលបំពាក់នូវម៉ាស៊ីន
1.6-liter version ជាបច្ចេកវិទ្យាបំពុលបរិស្ថានតិច។

រថយន្តម៉ាក Honda Civic 1.6 i-DTEC គឺជារថយន្តថ្មីរបស់ Honda ដែលបំពាក់នូវម៉ាស៊ីន
1.6-liter version បានដាក់បង្ហាញហើយនៅក្នុងពិពណ៌ Geneva Motor Show 2012។
រថយន្តនេះអាចបញ្ចេញផ្សែងពុលបានតិចជាង ១០០g /km។

លោកក្រុមហ៊ុន Honda សង្ឃឹមថាក្រុមហ៊ុនរបស់ខ្លួននឹងក្លាយជាក្រុមហ៊ុនលំដាប់លេខ១
ក្នុងរយៈពេល៣ឆ្នាំក្រោយទៀត ជាមួយនឹងបច្ចេកវិទ្យាដែលបំពុលបរិស្ថានតិចបំផុត៕

 

ដោយ៖ តុលា

ប្រភព៖ autocarinterior


Tags: car technology environment